ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លេីកទឹកចិត្តដល់កុុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​

ចែករំលែក៖

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរ​ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងលេីកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ដែលរស់នៅក្នុងគ្រួសារក្រីក្រ​ បានចូលរួមប្រកួតកីឡា​ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។ 

ក្នុងឱកាសនោះ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ខាងលេីនេះដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំនូវការលេីក​ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់កុមារទាំង៣នាក់​ ដែលមានចិត្តស្រឡាញ់វិស័យកីឡា​ ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ​ និងយុវជនដទៃទៀត​ ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន​ ល្បែងស៊ីសង​ ឬ​​ទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម​។ ទន្ទឹមនឹងនេះ​ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង​ ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដេីម្បីជីវភាពគ្រួសាររុងរឿង។ 

កុមារទាំង៣នាក់ខាងលេីនេះ​ និងក្រុមគ្រួសារ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានលេីកទឹកចិត្ត​ និងផ្តល់ការសន្តោសប្រណី​ ហេីយពួកគេបានប្តេជ្ញាអនុវត្តតាមការ​ទូន្មានរបស់​មាតាមនុស្សធម៌​ ត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែ​ ធ្វេីជាកូនល្អ​ សិស្សល្អ​ និងជាពលរដ្ឋល្អនៅក្នុងសង្គម។ 

ដេីម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភដល់​​គ្រួសារកុមារនីមួយៗទទួលបាន​ ៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ២កេស​,​ ត្រីខ​ ២០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត,​ កញ្ចប់អាហារ​ ១កញ្ចប់,​ កាបូបស្ពាយ​ ១​ និងថវិកា​ ៥០០.០០០រៀល៕ដោយ៖ ស សម


ចែករំលែក៖