ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២​ ប្រទះឃេីញគ្រោងឆ្អឹងសាកសព​មនុស្សម្នាក់​នៅក្នុងដីឡូត៍គួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ​ ​៖​ ប្រជាពលរដ្ឋដែលរស់នៅ​ក្បែរបរិវេណ​ដីឡូ​ត៍គ្មាន​លេខ​មួយកន្លែង ក្នុងភូមិ​ឫស្សី​៣​ សង្កាត់​ស្ទឹង​មានជ័យ​២​ ខណ្ឌ​មានជ័​យ​ បានប្រទះឃេីញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់​នៅក្នុងដីឡូត៍គ្មានលេខ (មិនដឹងថាជាករណីចង​ក​ឬជាករណីអត្តឃាត​ )​ បានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ​ និងអ្នកជិតខាងកាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ។
សាកសពជនងគ្រោះ​ខាងលេី សមត្ថកិច្ច​មូលដ្ឋាននៅមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​សន្និដ្ឋាន​ថា​ជាមនុស្សប្រុស​ វ័យជាង៣០ឆ្នាំ​ ។

យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​នឹង​ប្រទះឃើញ​ សព​បុរស​ដែលសល់​តែ​គ្រោង​ឆ្អឹងនេះ​ គឺ​មាន​ក្មេងៗ​មួយ​ក្រុម​បានរត់​លេង​នៅ​ទី​នោះ​ ហើយ​ពេល​នោះ​មាន​ក្មេង​ប្រុស​ម្នាក់​ បានយក​ជណ្តើរដាក់​ឡើង​របង​ដេីម្បីកាប់​មែក​ក្រខុប​យកធ្វើ​ចម្ពាម តែ​ពេល​ឡើង​ទៅ​ដល់​ខាងលេី​ក៏ប្រទះ​ឃើញ​សព​ចង់ក​ សល់​តែ​គ្រោង​ឆ្អឹង​ ក៏ស្រែក​ផ្អេីលដល់​អ្នក​ជិត​ខាង​មក​មេីល​។

ពេល​នោះ​អ្នក​ជិត​ខាង​បានរាយ​ការណ៍​ទៅសមត្ថកិច្ច​មូលដ្ឋានចុះ​មកពិនិត្យ​មើលសាក​សព​ផងដែរ​ ។
ក្រោយ​ពេល​កេីតហេតុ​សមត្ថកិច្ច​ជំនាញ​ខាងកោសល្យ​វិច័យ​ បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ​ក៏បានចុះ​ទៅ​ត្រួត​ពិនិត្យ​ ហើយយកគ្រោងឆ្អឹងសាកសពនេះទៅតម្កល់នៅ​វត្ត​សំបួរ​មាស​ ដេីម្បី​ស្វែងរក​សាច់ញាតិ​និងចាត់​ចែង​បូជា​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖