ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យចាស់លោកពោលថារពឹសដៃផ្ទៃឆ្អែតតែយុវជនរូបនេះវិញរពឹសដៃជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ពាក្យចាស់បុរាណលោកបានពោលថា «រពឹសដៃផ្ទៃឆ្អែត» ចំណែកយុវជនរូបនេះវិញបែរជារពឹសដៃជាប់ខ្នោះរបស់សមត្ថកិច្ចទៅវិញ ខណៈដែលរូបគេបានធ្វើសកម្មភាពលួចយកកុំព្យូទ័រយួរដៃ(លេបថប) របស់គេ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៣និង១៥នាទី                                                                                                                                                                                      ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស សារុំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) បានលួចកុំព្យូទ័រយួរដៃ របស់ជនរងគ្រោះឈ្មោះ សួន កវី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន  ស្នាក់នៅបន្ទប់ជួល  ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។  សម្ភារបាត់បង់មានកុំព្យូទ័រយួរដៃ១គ្រឿង និងសម្ភារបន្សល់ទុក ដែកកែច្នៃឆ្កឹះមេសោ១ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖