លោក Simon Roberts ប្រធានក្រុមស្តីទីរបស់ក្រុមប្រណាំងរថយន្តWilliams បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ក្នុងការប្រកួតកម្មវិធី Turkish Grand Prix នៅចុងសប្តាហ៍នេះ។
ក្រុមនេះបាននិយាយថា បុរសអាយុ៥៧ឆ្នាំរូបនេះត្រូវបានធ្វើតេស្តនៅចក្រភពអង់គ្លេសកាលពីថ្ងៃពុធបន្ទាប់ពីបង្ហាញរោគសញ្ញាតិចតួច ហើយឃើញមានភាពវិជ្ជមានកូវីដ-១៩។ គាត់នឹងត្រូវនៅដាច់ពីគេ រយៈពេល ១០ ថ្ងៃតាមច្បាប់ ហើយគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមទីក្រុងអុីស្តង់ប៊ុល ។
អ្នកគ្រប់គ្រងក្រុមលោក Dave Redding និងប្រធានវិស្វករផ្នែករចនារថយន្តលោក Adam Carter នឹងទទួលខុសត្រូវក្នុងការប្រកួតនៅប្រទេសទួរគីជំនួស។
ក្រុម Williams បានចេញសេចក្តីថ្លែងការណ៍ថា Simon Roberts មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកដទៃទៀតនៃក្រុមប្រណាំង និងប្រតិបត្តិការនៅក្នុងប្រទេសទួរគី បើមិនដូច្នេះទេនឹងមិនមានផលប៉ះពាល់ទេ។ Williams គឺជាក្រុមទី២ដែលមានសមាជិកជាន់ខ្ពស់ឆ្លងជំងឺកូវីដ-១៩ក្នុងការប្រកួតនៅរដូវកាលនេះ។
អ្នកបើកបរមួយចំនួនក៏មានករណី Covid-19 ដែរបន្ទាប់ពីកម្មវិធី Eifel Grand Prix កាលពីខែមុន និងមិត្តរួមក្រុមលោក Sergio Perez បានខកខានការប្រណាំងទាំង២នៅឯ Silverstone ក្នុងរដូវក្តៅនៅពេលដែលគាត់រកឃើញជំងឺនេះក្រោយពីធ្វើដំណើរទៅជួបម្តាយរបស់គាត់នៅម៉ិកស៊ិក ។
ការប្រកួត Formula 1 អាចដំណើរការបាននៅឆ្នាំនេះបន្ទាប់ពីបានរៀបចំពិធីសារជាច្រើនដើម្បីកាត់បន្ថយហានិភ័យចំពេលមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ក្រុមនីមួយៗត្រូវបានរក្សាដាច់ដោយឡែកពីគ្នាទៅវិញទៅមក ហើយម៉ាសត្រូវបានគេតម្រូវឱ្យពាក់នៅក្នុងជំនួបគ្រប់ពេល ៕ដោយ៖ភារៈ