ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់ គេឆក់យកប្តីខ្លួនឯងចេញពីដើមទ្រូងហើយ ! ចុងក្រោយគេបន្តតាមឈ្នានីសប្តឹងចាប់ដាក់គុក ទុកឱ្យកូនកំព្រាគ្មានមេបាថែទាំ

ចែករំលែក៖

ខេត្តកណ្តាល៖ បើខាងស្រីចិត្តកំណាចទៅហើយ…ចុះអតីតលោកប្តី បើមិនអាសូរប្រពន្ធដើមទេ គួរណាស់អាណិតកូន ដែលជាឈាមរបស់ខ្លួនដែរ ហេតុអីដល់ថ្នាក់រួមគំនិតជាមួយប្រពន្ធក្រោយប្តឹងប្រពន្ធដើមចាប់ដាក់គុក ឱ្យកូនប្រុសអាយុ៥ឆ្នាំ ត្រូវកំព្រាគ្មានមេបាចិញ្ចឹមបីបាច់ថែរក្សា។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បាននាំគ្នានិយាយថា៖ គួរអោយអាសូរណាស់! ប្រពន្ធដេីមក្លាយជាអ្នកទោសក្រោយពីដឹកដៃកូនតាមរកប្តី ខណៈកំពុងរៀបការជាមួយស្រីថ្មី ដល់ក្នុងរោងការ។ ទីបំផុតខាងប្តីក៏បន្តរៀបការបានយ៉ាងរលូន ចំណែកប្រពន្ធដើមនិងកូន បានត្រឹមទឹកភ្នែក ឈឺចាប់ ហើយអ្វីដែលក្រៀមសួតក្អួតឈាម ពើតឈឺផ្សាស្ទើរដាច់ប្រម៉ាត់នេះ គឺប្រពន្ធដើមក្លាយជាអ្នកទោស ក្នុងបទ រំលោភលំនៅដ្ឋាន គ្រាដែលខ្លួន ដឹកដៃកូនទៅរកប្តីអង្គុយផ្ទឹមចូលរោងការជាស្រីថ្មីនោះ។
សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅទាមទាប្តីយកមករួមរស់ជាមួយគ្នានឹងសង្ឃឹមថាបានមកមេីលថែកូន​ តែមកដល់ពេលនេះក្មេងតូចនោះត្រូវកំព្រារងាឥតមេបាតែម្តងខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះអនុវត្តន៍ដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅគ្រា ដែលស្ត្រីរូបនោះកំពុងអង្គុយលក់ត្រីនៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ដេីម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ ។
បើតាមសមត្ថកិច្ចបានបង្ហើបថា៖ ដេីមបណ្តឹង​ មានឈ្មោះ ទេស​ ស្រីនាង​ អាយុ៣៥​ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលី​ ច្រាយ​ ២៩​ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។
ដោយឡែក ជនត្រូវចោទជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។
ការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០​២០ របស់លោក ជួន វណ្ណៈ ចៅក្រមស៊េីបសួរ​នៃសាលាដំបូងខេត្តកណ្តាល ។ ទើបនៅវេលាម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច២ឡានមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
បច្ចុប្បន្ន ជនត្រូវចោទបានបញ្ជូនទៅបញ្ជាកាដ្ឋាន កងរាជអាវុធខេត្ត ដើម្បីបន្តនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖