ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរងរាជធានី២រូប និងលោកអធិការនគរបាលខណ្ឌសែនសុខបន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាលរាជាធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និងលោកហួរ ម៉េង វ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខនែនាំវិធីបង្កាការពារ ជំងឺCOVID-19 និងចែកម៉ាសបានមកពីការ ឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។ ការចែកជូនម៉ាសដល់ប្រជាពលរដ្ឋនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ដែរ ម៉ាសក្រណាត់ទាំង២លាននេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ឱ្យក្រសួងសុខាភិបាល ប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ ប្រគល់មកឲ្យសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាសយកមកប្រើប្រាស់ដើម្បីបង្ការនិងការពារជំងឺកូវីដ–១៩ ។ ម៉ាសទាំងនេះនឹងប្រគល់ជូនទៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖