ព័ត៌មានទាន់ហេតុការណ៍៖

សូម្បីតែសុនខ (សត្វឆ្កែ)៖ ក៏ហាត់លោតឆ័ត្រយោងជាមួយយោធាបានដែរ(មានវីដេអូ)

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីក្លាយខ្លួនជាអ្នកជំនាញលោតឆ័ត្រយោង កាលពីពេលថ្មីៗនេះ សុនខនពូជ German Shepher មួយក្បាល វាមានឈ្មោះDing Dang ដែលបម្រើការនៅទីបញ្ជាការកងទ័ពអាកាសចិន ទើបបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលោតឆ័ត្រយោងមួយដោយជោគជ័យ។

ជាក់ស្តែងបើយោងតាមរយៈឃ្លីបវីដេអូមួយ ដែលបានចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន បង្ហាញឲ្យឃើញថា មន្ដ្រីយោធាម្នាក់ បានស្ពាយសុនខDing Dang នៅជាប់ខ្លួនរបស់គាត់ និងយកក្រណាត់បាំងភ្នែករបស់វាខណៈពេលលោតចេញពីយន្ដហោះ។ ហើយនៅពេលឆ័ត្រយោងបានដម្លោះទប់ល្បឿនឲ្យធ្លាក់ចុះដោយសន្សឹមៗ ទើបបើកក្រណាត់នោះចេញវិញ មុនពេលចុះចតនៅក្នុងព្រលានយន្ដហោះយោធាមួយកន្លែងដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ការលោតឆ័ត្រយោង គឺជាផ្នែកមួយនៃការហ្វឹកហាត់ប្រចាំថ្ងៃរបស់សុនខ Ding Dang ហើយអ្នកបង្វឹកក៏សង្ឃឹមដែរថា វានឹងមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ដើម្បីក្លាយខ្លួនជាអ្នកលោតឆ័ត្រយោងឆាប់ៗនេះ។

ជាមួយគ្នានេះ កងទ័ពចិន ក៏សង្ឃឹមថា ការបណ្ដុះបណ្ដាលសុនខបែបនេះនឹងបង្កភាពងាយស្រួលក្នុងការទម្លាក់ពួកវាចូលទៅតំបន់ណាមួយបានឆាប់រហ័ស នៅពេលមានប្រតិបត្ដការពិសេសម្ដងៗ៕

តោះសូមទស្សនារូបភាព និងវីដេអូមានដូចខាងក្រោម៖

ដោយ៖ស តារា


ចែករំលែក៖