ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានប្រកាសឲ្យដឹងថា ក្រោយប៉ុន្មានម៉ោង ដែលទទួលបានព័ត៌មានស្តីពីការលិចកប៉ាល់បណ្តាលឲ្យអ្នកដំណើរ៧៤នាក់ស្លាប់ ក៏មានករណីលិច មួយទៀតសម្លាប់អ្នកដំណើរ ២០នាក់បន្ថែមទៀត ។
ក្រុមជួយសង្គ្រោះ របស់MSF ប្រចាំនៅទីក្រុង Sorman ភាគខាងលិចប្រទេសលីប៊ីបានឲ្យដឹងថា នៅថ្ងៃទី១២ខែវិច្ឆិកា អ្នកនេសាទបានជួយស្ត្រី៣នាក់ទាន់ពេលវេលា រួចផុតពីក្តីស្លាប់
នៅថ្ងៃទី១២ខែវិច្ឆិកានោះដែរ អង្គការជនភៀសខ្លួនអន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានមនុស្ស ៧៤នាក់ស្លាប់ នៅតំបន់សមុទ្រ Khoms ជាទីក្រុង មានចម្ងាយពីរដ្ឋធានី ទ្រីប៉ូលី១២០គីឡូម៉ែត្រ។
តាមរបាយការណ៍របស់ Khoms (IOM)ក្នុងរយៈពេលពីដើមឆ្នាំ២០២០មកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស៩០០នាក់ស្លាប់នៅដែនសមុទ្រ មេឌីទែរ៉ាណេ ក្នុងពេលព្យាយាមចូលទៅកាន់អឺរ៉ុប តាមដែនសមុទ្រ។ ជាមួយគ្នានោះក៏មានជនភៀសខ្លួន១១ពាន់នាក់ បានបញ្ជូនទៅកាន់លីប៊ីវិញផងដែរ៕

ដោយ៖ធី រីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច