មេធាវីរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថា កីឡាកររូបនេះបានទាមទារឱ្យក្លិប Barcelona បង់លុយឲ្យរូបគេចំនួន៤៤ លានអឺរ៉ូនៅក្នុងដំណាក់កាលចុងក្រោយនៃជម្លោះផ្លូវច្បាប់រវាងភាគីទាំងពីរ។
កីឡាកររបស់ក្លិប Paris Saint-Germain រូបនេះក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ផងដែរទោះបីជាអ្នកតំណាងរបស់គាត់បានបដិសេធសេចក្តីសម្រេចកាលពីខែមិថុនាដែលបានមើលឃើញថា គាត់ត្រូវបង់ប្រាក់ចំនួន៦,៧ លានអឺរ៉ូដល់ក្លិបចាស់របស់គាត់ក៏ដោយ។
ការអះអាងទាំងនេះដែលត្រូវបានរាយការណ៍ថា Neymar ទាមទារប្រាក់ជិត៦០ លានអឺរ៉ូពីក្លិបចាស់របស់គាត់។ ក្នុងករណីរបស់ Neymar គាត់នៅតែជឿជាក់ថា គាត់ត្រូវបានគេជំពាក់ប្រាក់បន្ថែមចំនួន៤៤លានអឺរ៉ូដោយក្លិប Barcelona បន្ទាប់ពីការផ្លាស់ទៅលេងនៅ PSG កាលពីឆ្នាំ២០១៧ ។
ក្លិប Barcelona បានបង់លុយឱ្យគាត់រហូតដល់គាត់ចាកចេញពីក្លិប ប៉ុន្តែបញ្ហានេះនឹងត្រូវបានដោះស្រាយដោយតុលាការយុត្តិធម៌តំបន់កាតាឡាន់។ ការទាមទារផ្នែកច្បាប់ទាំងនេះមានប្រភពដើមជាទឹកប្រាក់បន្ថែមចំនួន២៦លានអឺរ៉ូដែលត្រូវបានយល់ព្រមរវាង Neymar និងBarcelona នៅពេលដែលគាត់បន្តកុងត្រានៅឯ Camp Nou រហូតដល់ឆ្នាំ ២០២១ ប៉ុន្តែដែលត្រូវបានរារាំងដោយក្លិប Barcelona ខណៈដែលការផ្លាស់ទៅ PSG លឿនជាងកិច្ចសន្យា ៕ដោយ៖ភារៈ