ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ចិន និង​ជប៉ុន ​ជាប់ឆ្នោត​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រាប់​រយៈពេល​៩​ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖អង្គមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១១ និង១២ វិច្ឆិកាថ្មីៗនេះ សម្រាប់ការបោះឆ្នោតជ្រើសរើសចៅក្រមថ្មីចំនួនរូប ទៅបំពេញការងារនៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់រយៈពេលឆ្នាំនៅស្ថានប័នយុត្តិធម៌កំពូលរបស់ពិភពលោកពេលនេះចៅក្រមចិន និងជប៉ុន បានជាប់ឆ្នោតទៅបំពេញការងារនៅតុលាការយុត្តិធម៌អន្តរជាតិមួយនេះហើយ

សូមជម្រាបថា ចំពោះការបោះឆ្នោតប្រជែងតំណែងចៅក្រមចំនួន ដែលនៅទំនេរនេះ មានចៅក្រមចំនួនរូបបានចូលរួមមកពីប្រទេសចិនជប៉ុន ស្លូវ៉ាគីក្រូអាស៊ី អាល្លឺម៉ង់ អ៊ូហ្កង់ដា នីហ្សេរីយ៉ា និងរវ៉ាន់ដាលទ្ធផលបង្ហាញថាចៅក្រមមកពីជប៉ុន ចិន អាល្លឺម៉ង ស្លូវ៉ាគី និងអ៊ូហ្កង់ដាត្រូវបានជាប់ឆ្នោតសម្រាប់អាណត្តិឆ្នាំ ដែលនឹងត្រូវចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២១ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចៅក្រមមកពីអាល្លឺម៉ង់ជាចៅក្រមថ្មីសម្រាប់តុលាការនេះ ព្រោះចៅក្រមរូបទៀត ធ្លាប់បម្រើការមួយអាណត្តិទៅហើយ

ដើម្បីអាចឈរឈ្មោះជាបេក្ខភាពចៅក្រមបាន បុគ្គលរូបនោះត្រូវបានសីលធម៌ខ្ពស់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលតំណែងខ្ពស់បំផុតក្នុងវិស័យយុត្តិធម៌នៃប្រទេសខ្លួន ជាទូទៅបុគ្គលរូបនោះត្រូវតែងតាំងដោយរដ្ឋណាមួយ និងត្រូវឆ្លងកាត់ការបោះឆ្នោត និងទទួលបានសំឡេងភាគច្រើនដាច់ខាតក្នុងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត បេក្ខភាពចៅក្រមត្រូវការសំឡេងឆ្នោតចំនួន ក្នុងក្រុមប្រឹក្សាសន្តិសុខ និង៩៧ក្នុងមហាសន្និបាតដើម្បីអាចជាប់ឆ្នោតបាន

ជាក់ស្តែងចៅក្រមមកពីចិន គឺអនុប្រធានតុលាការយុត្តិធម៌អន្តរជាតិអាណត្តិមុនលោកស្រី Xue Hanqin ​ដោយមុននឹងបម្រើការនៅក្នុងតុលាការលោកស្រីធ្លាប់ធ្វើការងារក្នុងគណៈកម្មការច្បាប់អង្គការសហប្រជាជាតិក្រសួងការបរទេសចិន និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំហូឡង់ និងអាស៊ាន លោកស្រីជាស្ត្រីចិន ដំបូងបង្អស់ដែលបំពេញតួនាទីជាចៅក្រមក្នុងតុលាការនេះ ក្នុងការបោះឆ្នោតលើកនេះលោកស្រីទទួលបានសំឡេងឆ្នោត១៥៥ ក្នុងចំណោមប្រទេស១៩៣

ចំណែកមកពីជប៉ុន គឺលោក Yuji Iwasawa ដែលជាជនជាតិជប៉ុន មុននឹងបម្រើការជាចៅក្រមក្នុងតុលាការនៅឆ្នាំ២០១៨ លោកជាប្រធានគណៈកម្មការសិទ្ធិមនុស្សផ្នែកសិទ្ធិស៊ីវិល និងនយោបាយពីឆ្នាំ២០១៧ ដល់២០១៨ និងជាសាស្ត្រាចារ្យច្បាប់សាធារណៈអន្តរជាតិ  និងជាអ្នកស្រាវជ្រាវផងដែរលោកទទួលបានសំឡេងឆ្នោតចំនួន១៦៩ ក្នុងចំណោមប្រទេស១៩៣

លើសពីនេះទៅទៀត ក្រៅពីចៅក្រមចិន និងជប៉ុន ចៅក្រមអាល្លឺម៉ង់ទទួលបានសំឡេងឆ្នោត១៦០ ស្លូវ៉ាគី១៥០ និងអ៊ូហ្កង់ដា១៣៩ តុលាការយុត្តិធម៌អន្តរជាតិ មានចៅក្រមចំនួន១៥រូប ដែលមានអាណត្តិឆ្នាំ និងបោះឆ្នោតរៀងរាល់ឆ្នាំម្តង ទោះបីតុលាការពុំបែងចែកចំនួនចៅក្រមតាមតំបន់ក្តី លក្ខន្តិកៈក្រៅផ្លូការកំណត់ថា ប្រទេសលោកខាងលិចមាចៅក្រមចំនួន អាហ្វ្រិកចំនួន អាស៊ីចំនួន អឺរ៉ុបខាងលិចចំនួនចំណែកអាមេរិកឡាទីននិងការ៉ាអ៊ីចំនួន២។

គួរបញ្ជាក់ថាតុលាការយុត្តិធម៌អន្តរជាតិ ជាអង្គភាពចំណុះឲ្យអង្គការសហប្រជាជាតិដែលទទួលបណ្តឹងរវាងរដ្ឋនឹងរដ្ឋ បើសិនជាខ្លួនមើលឃើញថាមានយុត្តធិការគ្រប់គ្រាន់ ក៏ដូចជាផ្តល់យោបល់ផ្លូវច្បាប់(Advisory Opinion)​ដល់ភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតដូចជាក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត អង្គការសុខភាពពិភាពពិភពលោកជាដើម

ដោយ៖ស តារា


ចែករំលែក៖