ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគ្រែនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។
ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៩និង៤០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងរោងសិប្បកម្មឡឥដ្ឋ ស្ថិតក្នុងភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ឆេីត ឌីណូ ហៅដូច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពបន្តថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានខណៈដែលជនសង្ស័យរូបនេះកំពុងសម្ងំលាក់ខ្លួននៅក្នុងរោងសិប្បកម្មឡឥដ្ឋ ស្ថិតក្នុងភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ជីវ័ន្ត