ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយសភាចិន អនុម័តឲ្យហុងកុង​ដកតំណែង​សមាជិកសភា​បួន​នាក់​ មន្រ្តីជាន់ខ្ពស់អង់គ្លេស ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាសភាចិនដែលទើបអនុម័ត និងអនុញ្ញាតឲ្យហុងកុងដកតំណែងតំណាងរាស្ត្រហុងកុងបួននាក់នោះ គឺដំណោះស្រាយរបស់សភាចិនក្នុងការកំណត់លក្ខន្តិកៈសមាជិកសភាហុងកុង ជាការបំពានកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធការផ្ទេរហុងកុង លោករដ្ឋមន្ត្រីការបរទេសអង់គ្លេសអះអាងថា អង់គ្លេស និងសម្ព័ន្ធមិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យចិនគោរពតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងខាងលើ នេះបើតាមសារព័ត៌មានThe Guardian​

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ បានរិះគន់បញ្ញត្តិថ្មីដែលសភាចិនចាត់ទុកវិធានថ្មី ជាការបំពានទៅលើសេចក្តីថ្លែងការណ៍រួមអង់គ្លេស​-​ចិន ស្តីពីការប្រគល់កោះហុងកុងទៅចិនវិញ ជាមួយការរក្សាស្វ័យភាពកម្រិតខ្ពស់ អង់គ្លេសអាមេរិក និងសហភាពអឺរ៉ុបកំពុងពិចារណាវិធានការតបទៅនឹងការចេញច្បាប់ថ្មីនេះ

លោក Raab បានបញ្ជាក់ថា៖«​ជាថ្មីម្តងទៀត ចិនមិនគោរពកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់ដល់ស្វ័យភាពកម្រិតខ្ពស់របស់ហុងកុង​»​ លោកបន្តថាអង់គ្លេស នឹងនៅជាមួយពលរដ្ឋហុងកុង ក៏ដូចជាលើកឡើងពីការបំពានសិទ្ធិនិងសេរីភាព

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លើកឡើងទៀតថា ការចេញលក្ខខណ្ឌខាងលើជាទម្រង់នៃការបៀតបៀន និងបំបិទសិទ្ធិអ្នកដែលរិះគន់គោលនយោបាយរបស់ចិន ត្រូវបានតាក់តែងដោយមិនមានលក្ខណៈមិនច្បាស់លាស់ ដែលអាចបកស្រាយបានយ៉ាងទូលំទូលាយ ក្រសួងការបរទេសអង់គ្លេស ត្រូវបានរំពឹងថា នឹងដាក់ទណ្ឌកម្មលើមន្ត្រីហុងកុងចំនួនរូប ប៉ុន្តែមិនពុំបានលម្អិតពីអត្តសញ្ញាណបុគ្គលទាំងនោះឡើយ អង់គ្លេស ក៏កំពុងធ្វើការជាមួយអាមេរិកដើម្បីដាក់ទណ្ឌកម្មតបទៅលើមន្ត្រីចិន និងហុងកុងផងដែរ

អង់គ្លេសអះអាងបន្តថា រាប់បញ្ចូលទាំងលើកនេះ ចិនបានបំពានកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ ដងហើយ ពោលលើកទី ក្នុងឆ្នាំ២០០៦ លើកទីក្នុងឆ្នាំ២០២០ ក្រោយអនុម័តច្បាប់សន្តិសុខជាតិ និងលើកទីគឺច្បាប់ដកហូតតំណែងតំណាងរាស្ត្រនេះ

សូមជម្រាបថា ដំណោះស្រាយថ្មីដែលអនុម័តដោយសភាចិនកាលពីថ្ងៃទី១១ វិច្ឆិកា បើកផ្លូវឲ្យសភាហុងកុងដកហូតតំណាងរាស្ត្ររូបណាដែលមិនស្នេហាជាតិ គាំទ្រឯករាជ្យ ការផ្ដាច់ខ្លួន ភ្លាមៗ សមាជិកសភាហុងកុងបួននាក់ ត្រូវបានដកតំណែង ក្រោយមក សមាជិកសភាដែលមាននិន្នាការរកប្រជាធិបតេយ្យ១៥នាក់ទៀត ក៏លាលែងពីតំណែងទាំងអស់គ្នា

គួរបញ្ជាក់ដែរថា ក្រៅពីអង់គ្លេស អាមេរិក និងសហភាពអឺរ៉ុប ក៏ព្រមានចាត់វិធានការលើហុងកុងដែរ ទីប្រឹក្សាសន្តិសុខប្រធានាធិបីអាមេរិកលោកRobert O’Brien ក៏បាននិយាយថា អាមេរិកនឹងបន្តកំណត់អត្តសញ្ញាណនិងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការបំបិទសិទ្ធិពលរដ្ឋហុងកុង សហភាពអឺរ៉ុប វិញអះអាងថា នឹងពិនិត្យលើវិធានការដែលខ្លួនមាននៅចុងឆ្នាំ ដើម្បីតបទៅនឹងសកម្មភាពរបស់ចិន ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើនយោបាយពហុនិយម និងសេរីភាពបញ្ចេញមតិនៅហុងកុង

ដោយឡែកជុំវិញរឿងនេះដែរ លោក Nigel Adams មន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីអះអាងថា អង់គ្លេសកំពុងពិចារណាច្បាប់ទណ្ឌកម្មដែលស្រដៀងនឹងច្បាប់ Magnitsky របស់អាមេរិក លោក ក៏បង្ហើបផងដែរថាតំណាងរាស្ត្រអង់គ្លេសក៏បានសួរនាំពីលទ្ធភាពក្នុងការដាក់ទណ្ឌកម្មលើលោកស្រី Carrie Lam ប្រមុខដឹកនាំទឹកដីហុងកុង ខណៈក្រសួងការបរទេសអង់គ្លេស ក្រោយពេលច្បាប់នេះចេញមកភ្លាម ក៏បានកោះហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំផងដែរដោយ៖ស តារា


ចែករំលែក៖