អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៣ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោកAsif Ali Zardari ប្រធានាធិបតីប៉ាគីស្ថាន ដើម្បីអបអរសាទរថ្ងៃបុណ្យ ជាតិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinpingបានលើកឡើងថា ជា និច្ចកាល ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងចិន-ប៉ាគីស្ថានជាទិសដៅ អាទិភាពនៃកិច្ចការទូតរបស់ប្រទេសចិន ធ្វើ កិច្ច ខិតខំប្រឹងប្រែង ដើម្បី អភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការ ជាយុទ្ធសាស្រ្ត គ្រប់កាលៈទេសៈ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងចិន-ប៉ាគីស្ថាន ហើយមានឆន្ទៈក្នុងការធ្វើការ ជាមួយលោក ប្រធានាធិបតី ខិតខំប្រឹងប្រែង ដើម្បីពន្លឿន ការកសាង សហគមន៍ រួម ជោគ វាសនាចិន-ប៉ាគីស្ថានដែលកាន់តែស្អិតល្មួតបន្ថែមទៀតក្នុងយុគសម័យថ្មី ក្នុងន័យ ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ៕
ដោយ ៖ សិលា