ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទៅកាន់ស្រុកលើកដែក ខេត្តកកណ្តាល ធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមភាពថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចលនាស្រ្តីស្រុកលើកដែក។

ប្រជាពលរដ្ឋនៅស្រុកលើកដែក ពិសេសក្រុមចលនាស្រ្តីស្រុករួមទំាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានទទួលស្វាគមន៍ សម្តេចរដ្ឋសភាធិបតី ប្រកកដោយក្តីនឹករលឹក និងការគោរស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ដែលសបង្ហាញឱ្យដឹងថា សម្តេច បានផ្សាភ្ជាប់សុខទុក្ខជាមួយពលរដ្ឋស្រុកលើកដែក តំាងពីយូរណាស់មកហើយ។ 

នៅក្នុងរបាយការណ៍ស្វាគមន៍លោកស្រី ផល គុយនី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សស្រុកនិងជាប្រធានបណ្តាញចលនាស្រ្តីគណបក្សស្រុកលើកដែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានចែករំលែកពេលវេលាដ៏មានតម្លៃនិងមមាញឹកក្នុងការងារដឹកនាំស្ថាប័នកំពូលរបស់ជាតិ អញ្ជើញមកចូលរួមពីធី និងសួរសុខទុក្ខប្រជាពលរដ្ឋនៅលើកដែកនាឱកាសនេះ។ ពោលជានិច្ចជាកាល សម្តេច បានជួយទំនុកបម្រុងទំាងស្មារតី សម្ភារៈ ថវិកា និងបានចុះជួបប្រាស្រ័យសួរសុខទុក្ខផ្ទាល់ដល់មូលដ្ឋាន។ 

សកម្មភាព ទឹកចិត្តក្តីមេត្តាករុណារបស់ សម្តេច បានចូលរួមលើកកម្ពស់មុខមាត់ស្រុក ក៏ដូចជាប្រែក្លាយស្រុកលើកដែកដ៏អភ័ព ជាស្រុកមានការអភិវឌ្ឍលើគ្រប់វិស័យ  ប្រែក្លាយពីអភព្វនិងជាស្រុកដាច់ស្រយាលកាលពីមុន ទៅជាស្រុកមានការអភិវឌ្ឍគ្រប់វិស័យ ជីវភាពរស់នៅប្រជាពលរដ្ឋមានភាពល្អប្រសើរ និងមានភាពស្រស់បំព្រងគួរជាទីចាប់អារម្មណ៍។

លោកស្រី ផល គុយនី បានគូសបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គឺអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ច សម្រាប់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក ព្រមទំាងប្រជាពលរដ្ឋទូទំាងស្រុកលើកដែកទំាងមូល។

នៅក្នុងពិធីដែលមានអ្នកចូលរួមជិត៤០០នាក់នេះ សម្តេចរដ្ឋសភាធិបតី បានរំលឹកអនុស្សាវរីយ៍ជាមួយស្រុកលើកដែកគឺជាទឹកដីមួយប្រៀបដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់។ 

សម្តេចបានចុះមកបំពេញការងារ ចូលរួមបម្រើប្រជាពលរដ្ឋនៅស្រុកលើកដែកតំាងពីឆ្នាំ១៩៩៦មកម្លេះ ដែលសរុបទៅសម្តេចបានធ្វើការជាមួយអភិបាលស្រុកលើកដែកចំនួន៧នាក់មកហើយ រួមទំាងលោកអភិបាលស្រុកនាពេលបច្ចុប្បន្នផងដែរ។ 

សម្តេចរដ្ឋសភាធីបតី ឃួន សុដារី អរណរគុណចំពោះទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែកប្រៀបដូចជាឪពុក ម្តាយ បងប្អូន រួមផ្ទៃតែមួយដូច្នោះ ពិសេសការគាំទ្រនិងស្រឡាញ់របស់ប្រជាពលរដ្ឋទំាងអស់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជានិងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។ 

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពលបានកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកើតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយទស្សនវែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ដោយ ៖ សិលា


ចែករំលែក៖