អាមេរិក៖ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយលោក Elon Musk បានលុបឈ្មោះខ្មោចចំនួន ៣.២ លាននាក់ដែលមានអាយុក្នុងបញ្ជីសន្តិសុខសង្គមអាមេរិករហូតដល់មានអ្នកខ្លះមានអាយុដល់ទៅ ១២០ ឆ្នាំដោយលោក Elon Musk
បានអះអាងថាអ្នកទាំងនោះបានស្លាប់ និងមិនត្រូវទទួលបានថវិកាជាតិឡើយ។ ចំណាត់ការបោសសម្អាតឈ្មោះខ្មោចរបស់ Elon Musk ធ្វើឡើងក្រោយពីលោករកឃើញថាអាមេរិកបានចំណាយលុយរាប់លានចំណាយលើបញ្ជីខ្មោចទាំងដែលពួកទាំងនោះមិនមានជីវិតឡើយ។
តាមការបង្ហោះក្នុងបណ្តាញសង្គមផ្ទាល់ X របស់លោក Elon Musk លោកបានសរសេររៀបរាប់ថា “Cleaning up the dead people database”
បោលសម្អាតឈ្មោះខ្មោចចេញពីបញ្ជី លោក Elon Musk ក៏បានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃទិន្នន័យរដ្ឋបាលសន្តិសុខសង្គម (SSA) Social Security Administration ។ លោកថាបុគ្គលដែលមានឈ្មោះខ្មោចអាយុលើសពី ១២០ ឆ្នាំទាំងអស់នោះមិនត្រូវបានទទួលជំនួយពីរដ្ឋឡើយ។
ការបោសសម្អាតឈ្មោះខ្មោចរបស់លោក Elon Musk នេះបានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយថ្មីៗនេះ ចៅក្រមសហព័ន្ធបានចេញដីកាហាមឃាត់បណ្តោះអាសន្នដែលរារាំងលោក Elon Musk ពីការចូលប្រើព័ត៌មានរបស់សន្តិសុខសង្គមអាមេរិក៕