ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេច ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២០ ខែមករា ក.ច.ស.ធ អាចបង្កើតក្រុមកាងារចម្រុះ និងមានទីប្រឹក្សាមួយចំនួនបាន បន្ទាប់ពី ទទួលបានគោលការណ៍ និងការឯកភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ដូច្នេះរដ្ឋាភិបាល សម្រេចបង្កើតក្រុមអ្នកច្បាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ) ដែលនៅចំណុះខុទ្ទកាល័យ នាយករដ្ឋមន្ត្រី។ ក្រុមអ្នកច្បាប់នេះ មានលោក ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន រួមទាំងមាន អនុប្រធាន សមាជិក៩នាក់ផ្សេងទៀត។
រដ្ឋាភិបាល សម្រេចបង្កើតក្រុមអ្នកច្បាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត(ក.ច.ស.ធ) មានតួនាទី ធ្វើជាសេនាធិការ របស់សម្ដេច ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ច ការងារច្បាប់។ លើសពីនេះ ក.ច.ស.ធ មានភារកិច្ចចម្បងបែបនេះ៖ «សិក្សា អង្កេត ស្រាវជ្រាវ និងលើកយោបល់ពាក់ព័ន្ធ នឹងការស្នើសុំអន្តរាគមន៍ ជំនួយផ្នែកច្បាប់ ដល់ពលរដ្ឋ ដែលពុំមានលទ្ធភាព ពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ទៅតាមបទបញ្ជាសម្ដេច ហ៊ុន ម៉ាណែត»។
បើតាមសេចក្តីសម្រេចដដែល បានបញ្ជាក់ថា ៖ ក្រៅពីនេះ គឺបំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់នាយករដ្ឋមន្ត្រី។ ចំពោះ បែបបទការងារ រចនាសម្ព័ន្ធ និងបទបញ្ជាផ្ទៃក្នុង សម្រាប់ដំណើរការងារ ក.ច.ស.ធ ត្រូវរៀបចំដោយខ្លួនឯង ។
ប្រជាពលរដ្ឋមានឱកាសច្រើន ទទួលបានសេវាផ្លូវច្បាប់ ចំពោះមុខច្បាប់ស្មើៗគ្នា ៕
ដោយ ៖ សិលា