ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៣៦៨គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២៣​ មីនានេះ​!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥​នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ពោលគឺ​(គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧៣គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៩០គ្រឿង និងម៉ូតូ ២៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦៨គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ២៣២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ ថ្ងៃ ពីថ្ងៃទី១-២៣ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,២៩៣គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ៣,៧០៩គ្រឿង, ម៉ូតូ ៦,៤៧៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៣៤២គ្រឿង, រថយន្តធំ ៤៧គ្រឿង, រថយន្តតូច ២,៤៨០គ្រឿង និងម៉ូតូ ៤,៨១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖