ខេត្តត្បូងឃ្មុំ ៖ ត្រីផ្សោតដ៏កម្រមួយក្បាលទៀតហេីយឃេីញងាប់អណ្ដែត ទឹកស្ដិតក្នុងភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងសភាពស្អុយបាត់ទៅហើយ ។
ពលរដ្ឋដែលប្រទះឃើញប្រាប់ថា វេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អណ្តែតទឹកនៅទន្លេស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
អ្វីៗហួសពេលទៅហេីយ ខណៈកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលរកាខ្នុរ នៃអធិការដ្ឋាននគរ បាល ស្រុកក្រូចឆ្មារបានត្រឹមចុះទៅធ្វេីកំណត់ហេតុ និងរាយការណ៍ បន្តទៅជំនាញ ដែលបានឃើញសត្វត្រីផ្សោតដ៏កម្រនេះងាប់អណ្ដែត ទឹក ក្នុងសភាពស្អុយបាត់ទៅហើយតែប៉ុណ្ណោះ ៕ ដោយ ៖ វណ្ណៈ