ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ និងណែនាំដល់ទីតាំងផឹកស៊ីបង្កសំឡេងរំខាន៤កន្លែងក្រោយប្រជាពលរដ្ឋរាយការណ៍ជូន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង​ ១១ និង០៥នាទីយប់​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ២០២០ ទីតាំងផឹកសុីបង្កសំឡេងរំខាន៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្កាត់អូរបែកក្អម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ​ បន្ទាប់ពីទទួលបានការខមមិនពីប្រជាពលរដ្ឋតាមរយ:ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

នេះបើយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕ដោយ៖ស សម


ចែករំលែក៖