ព័ត៌មានទាន់ហេតុការណ៍៖

រអិលបាក់ដីដ៍ធំនៅលេីកោះCanaryនៃប្រទេសអេស្ប៉ាញ(មានវីដេអូ​)

ចែករំលែក៖

អេស្ប៉ាញ​៖​ កាលពីថ្ងៃសៅរ៍​ ទី១៤​ ខែវិច្ឆិកា​មានការរអិលបាក់ដីច្រាំងថ្មដ៏ធំមួយនៅលេីកោះCanaryរបស់ប្រទេសអេស្ប៉ាញ​។ ខ្សែ​វីដេអូ​ដែលថតបានដោយភ្ញៀវទេសចរជាច្រើន​បង្ហាញ​ពីការបាក់ដីនៅ​ La gomeraនៃកោះCanary បណ្ដាល​មកពីការបាក់ដីយ៉ាងខ្លាំងនៃផ្នែកមួយនៃច្រាំងថ្មចោទមួយ​។ ផ្ទៃមុខច្រាំងថ្មបានបាក់ចូលទៅក្នុង​សមុទ្រដោយកប់ផ្លូវចូលឆ្នេរសមុទ្រAraga និងកំពង់ផែValle Granrey ក្នុង​សង្កាត់​Vellehermoso​។ តំបន់នេះជាកន្លែងដែលមានភ្ញៀវទេសចរមកលេងកំសាន្ដជាច្រេីននិងជាកន្លែងប្រេីជាញឹកញាប់សម្រាប់ចតយានយន្ដផ្សេងៗទៀត​។

ឧទ្ធម្ភាគចក្រ GES ចំនួន ២ គ្រឿងមកពីមជ្ឈមណ្ឌលសម្របសម្រួលគ្រាអាសន្ននិងសន្តិសុខ ១-១-២ (ស៊ីស៊ីអូអេស) ឆ្មាំស៊ីវិលប៉ូលិសមូលដ្ឋានការពារជនស៊ីវិលនិងអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តបានមកដល់ន្លែងកេីតហេតុដើម្បីស្វែងរកជនរងគ្រោះ​៕


ចែករំលែក៖