អន្តរជាតិ៖ បច្ចុប្បន្ននេះ បើយើងសង្កេតទៅមើលក្រុមតារាថៃ ភាគច្រើនតែងតែមានភាពសិទ្ធិស្នាល និងស្រឡាញ់គ្នាដោយរាប់អានគ្នាដូចបងប្អូន ។ព្រោះពួកគេបានគិតថា គឺជាអ្នកសិល្បៈរួមអាជីបតែមួយ ដោយមិនគិតថាមានវ័យចាស់ ឬក្មេងជាងនោះទេ ។
ជាក់ស្តែងរយៈពេលនៃការប្រឡូកក្នុងវិស័យសិល្បៈភាពយន្តរបស់តារាថៃជើងចាស់មួយចំនួនមានដូចខាងក្រោមនេះ សព្វថ្ងៃពួកគេក៏នៅតែមានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនខ្លាំងដដែលមិនអន់ថយឡើយ ទោះបីពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានសិល្បៈរលកក្រោយចូលមកជាបន្តបន្ទាប់ក៏ពិតមែន ។ប៉ុន្តែអ្នកទាំងនោះនៅតែអាចរក្សាភាពល្បីល្បាញរបស់ខ្លួនបានយ៉ាងល្អ។
ជាមួយគ្នានេះ ខណៈដែលប្រជាប្រិយភាពរបស់ពួកគេម្នាក់ៗកាន់តែមានឥទ្ធិពល និងមានអ្នកស្រលាញ់ចូលចិត្តពួកគេរៀងៗខ្លួនកាន់តែច្រើនក្នុងនោះមិត្តភាពរវាងតារាទាំងនោះជាមួយនឹងអ្នកសិល្បៈដូចគ្នា ក៏ត្រូវបានមហាជនដែលជាអ្នកគាំទ្រពោលពាក្យសរសើរផងដែរ។ ព្រោះត្បិតតែពួកគេជាតារាដែលមានការប្រគួតប្រជែងស្នាដៃក្នុងភាពយន្តដូចគ្នាក៏ពិតមែន ប៉ុន្តែនៅក្នុងជីវិតពិតវិញ ពួកគេស្រលាញ់រាប់អានគ្នា យ៉ាងស្អិតរមួត ស្និទ្ធស្នាលប្រៀបដូចបងប្អូនបង្កើតនឹងគ្នា មិនប្រកាន់វ័យ មិនប្រកាន់ថាជាសិល្បៈករចូលមុនឬក្រោយឡើយ ពោលគឺគេរាប់គ្នាពោរពេញដោយស្នាមញញឹមនិងភាពកក់ក្ដៅគួរឲ្យសរសើរ៕
តើលោកអ្នកចង់ដឹងទេថា តារាទាំងនោះជាអ្នកណាខ្លះ? សូមទស្សនារូបភាពមានដូចខាងក្រោម៖
១.Opal Panisara និង Toey Jarinporn
Opal Panisara និង Toey Jarinporn
២.Woonsen Virithipa និង Punpun Suttata
Woonsen Virithipa និង Punpun Suttata
៣.Chompoo Araya និង Thanaerng Kanyawee
Chompoo Araya និង Thanaerng Kanyawee
៤.Aum Patchrapa និង Pooklook Fonthip
Aum Patchrapa និង Pooklook Fonthip
៥.Aff Taksaorn និង Jooy Warattaya
Aff Taksaorn និង Jooy Warattaya
៦.Noi Bussakorn និង Toey Jarinporn
Noi Bussakorn និង Toey Jarinporn
៧.Anne Thongprasom និង Kimmy Kimberley
Anne Thongprasom និង Kimmy Kimberley