ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែកបានសម្រេចហើយតែរត់មិនត្រូវនគរបាលឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពឆក់យកខ្សែកពីស្ត្រីម្នាក់បានសម្រេចហើយតែរត់មិនរួច។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី                                                                                                                                                                                             ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ តាំង រតនា  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៧៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ  (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ង៉ែត ហ៊ន ភេទស្រី  អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៣២  ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។  

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយក៏ប្រគល់ខ្សែកឲ្យទៅជនរងគ្រោះវិញ ។ 

សម្ភារបន្សល់ទុកមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ចាម1Y-5188 របស់ជនសង្ស័យ , ខ្សែក១ខ្សែប្រគល់ឲ្យជនរងគ្រោះវិញ។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖