ព័ត៌មានទាន់ហេតុការណ៍៖

SpaceX និង NASA បញ្ជូនមនុស្សឡើងទៅកាន់ស្ថានីយអវកាសដោយជោគជ័យ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកបៃឌិនដែលទើបតែ​ ជាប់ឆ្នោត​ប្រធានាធិបតីអាមេរិក បានជូនពរអបអរសាទរ​នូវជោគជ័យរបស់ SpaceX និង NASA ។
នៅព្រឹកថ្ងៃទី​១៦ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) អង្កការណាសា និងSpaceX បានរួមគ្នាបំពេញបេសកកម្មបញ្ជូនអវកាសយានិក៤រូបឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្រោយរយៈពេល​២៧ម៉ោងហោះហើរ។
ក្រុមហ៊ុន SpaceX បានសហការជាមួយណាសា​បញ្ជូនអវកាសយានិក៤រូប​ មានជនជាតិ អាមេរិក និងជនជាតិជប៉ុនឡើងទៅកាន់ស្ថានីយអន្តរជាតិ​ISS ។ នេះជាលើកដំបូង​ដែលណាសាបញ្ជូនក្រុមអវកាសយានិកដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនឯកជន​​របស់អាមេរិក។
រ៉ុក្កែតរុញ Falcon 9 របស់ក្រុមហ៊ុន SpaceX បានចាកចេញពីជើងទម្រនៅវេលាម៉ោង​៧និង​២៧នាទីយប់(ម៉ោងនៅតំបន់ភាគខាងកើតអាមេរិក) ចេញពីមជ្ឈមណ្ឌលអវកាស Kennedy​ នៅFlorida អាមេរិក ។ នេះជាលើកដំបូងដែល​SpaceX និង NASA បានបញ្ជូនមនុស្ស​៤នាក់ឡើងទៅកាន់ស្ថានីយ​ ISS។
តាមគម្រោងអវកាសយានិក​៣រូប​របស់អាមេរិក មានឈ្មោះ Michael Hopkins, Victor Glover និង Shannon Walker រួមជាមួយជនជាតិជប៉ុន Soichi Noguchi នឹងទៅដល់ស្ថានីយ អវកាស ក្រោយការហោះហើរ​២៧ម៉ោង។ អ្នកទាំង​៤នឹងបំពេញការងាររយៈពេល ៦ខែនៅស្ថានីយISS៕

ដោយ៖ធី រីណា


ចែករំលែក៖