ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ បាននាំយកម៉ាសនិងអាល់កុលដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារត្រពាំងពោធិ៍ដេីម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។
ក្នុងការចុះចែកម៉ាសនិងអាល់កុលនេះគឺដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ ដេីម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ។
ក្នុងនោះផងដែរលោក វ៉ា សាវឿន បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមការពារ ពាក់ម៉ាសនិងបាញ់អាល់កុលគ្រប់ពេលវេលាជាពិសេសក្មេងៗតូចៗ និងត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
ដោយ៖ សុខាសែនជ័យ