ព័ត៌មានទាន់ហេតុការណ៍៖

ដើមផ្កាក្រដាសដែលដាំលំអតាមសួននៅមហាវិថីជំទាវម៉ៅ ក្រុងព្រះសីហនុ ក្លាយជាចំណីដ៏ឆ្ងាញ់របស់សត្វគោ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានខែមុននេះ នៅក្នុងក្រុងព្រះសីហនុ ស្ថិតត្រង់ចំនុចមហាវិថីជំទាវម៉ៅ មានករណីជាច្រើនកើតឡើងដូចជាមានមនុស្សលួចដកផ្កាអស់រាប់រយគុម្ព ក្រោយមកមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណៈដែលធ្វើឲ្យខាតបង់ថវិកាជាតិ ហើយបន្ទាប់មកទៀតត្រូវបានហ្វូងសត្វគោជាច្រើនក្បាលដើរស៊ីផ្កាតាមសួនច្បារថែមទៀត។

 តែក្រោយហាក់បីជាស្ងប់ស្ងាត់នូវករណីបែបនេះអស់មួយរយៈ ស្រាប់តែថ្មីៗនេះពលរដ្ឋផ្ញើរូបភាពមកនៅព្រឹកថ្ងៃ១៧ វិច្ឆិកា ២០២០ ប្រាប់ថា ដើមផ្កាក្រដាសដែលដាំតាមសួនកណ្តាលទ្រូងផ្លូវ មហាវិថីជំទាវម៉ៅពីឃុំបិតត្រាំងមកឆ្នេររាម ត្រូវបានក្លាយជាចំណីសត្វគោសុីយ៉ាងឆ្ងាញ់មាត់ បោចបំផ្លាញចោលស្ទើរអស់ទៅហើយ ស្របពេលដែលដើមផ្កានៅតាមខ្សែផ្លូវមួយចំនួនទៀតកំពុងចេញផ្កាលម្អសោភ័ណ្ឌភាព។

  បញ្ហាដែលសត្វគោបាននាំគ្នាមកបោចស៊ីដើមផ្កាក្រដាសខាងលើនេះប្រជាពលរដ្ឋបានទទូចស្នើសុំឲ្យអាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុមេត្តាជួយចុះពិនិត្យមើលផងព្រោះតំបន់នេះគឺជាតំបន់ដែលមានសក្កដានុពលខាងវិស័យទេសចរណ៍ទាំងជាតិនិងអន្តរជាតិហេតុអ្វីបានជាបណ្ដោយអោយមានសត្វពាហនៈពាសវាលពាសកាលមកដើរសុីរុក្ខជាតិដែលដាំដុះសម្រាប់លំអតាមដងវិថីដើម្បីបង្កើតសោភណ័ភាពក្នុងទីក្រុងទៅវិញ ៕

ដោយ៖ ស សម


ចែករំលែក៖