ព័ត៌មានទាន់ហេតុការណ៍៖

អា​រ៉ា​ប៊ី​សា​អូឌីត​៖ រិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០ អារ៉ាប៊ីសាអូឌីតបានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការហាមលក់អាវុធឲ្យខ្លួន ការលើកឡើងបែបនេះ ខណៈរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចតំបន់មជ្ឈិមបូព៌ាមួយនេះ បានអះអាងថាការហាមឃាត់នេះ ជារឿងខុស និងមិនសមហេតុផលហើយថា អារ៉ាប៊ីសាអូឌីត មិនត្រូវការសម្ភារៈយោធារបស់អាល្លឺម៉ង់ទៀតឡើយ

បើតាមសារព័ត៌មាន Al Jazeera បានចុះផ្សាយថា មន្ត្រីជានខ្ពស់ទីក្រុងរីយ៉ា បានរិះគន់ចំណាត់ការរបស់អាល្លឺម៉ង់ចំពោះការហាមលក់អាវុធជាច្រើនឆ្នាំមកនេះ ខណៈរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានលើកឡើងថា« គំនិតដែលគិតថា កាឈប់លក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតដោយសារសង្គ្រាមនៅយេម៉ែន ជារឿងមិនសមហេតុផល​»​ បន្ថែមពីនេះលោកបន្តទៀតថា គំនិតខាងលើនេះគឺខុសដោយសារតែសង្គ្រាមនៅយេម៉ែន ជាសង្គ្រាមស្របច្បាប់

ជុំវិញបញ្ហានេះដែរ ប្រទេសអាល្លឺម៉ង់ ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានផ្អាកការលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត ដោយសារ ប្រតិបត្តិការយោធារបស់ប្រទេសនេះក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន ប្រតិបត្តិការយោធានេះ ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកថាជាដើមហេតុនៃវិបត្តិមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក ព្រោះជាក់ស្តែងបម្រាមនេះ កើតឡើងក្រោយអង្គការសិទ្ធិមនុស្សរិះគន់ អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តដែលបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស សម្លាប់ជនស៊ីវិល និងបាញ់សំដៅមន្ទីរពេទ្យសាលារៀន និងផ្សារជាដើម

បើនិយាយមែនទែនទៅ បម្រាមលក់អាវុធរបស់អាល្លឺម៉ង នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូខាងមុខ បន្ទាប់ពីបានពន្យារពេលជាច្រើនលើក ភាគីទាំងពីរ រំពឹងថា នឹងពិភាក្សាពីរឿងនេះនៅប៉ុន្មានសប្តាហ៍ទៀតខាងមុខ អារ៉ាប៊ីសាអូឌីតធ្លាប់លើកឡើងថា ខ្លួនអាចទិញអាវុធពីប្រទេសជាច្រើនផ្សេងទៀតបើអាល្លម៉ង់មិនលក់ឲ្យទេនេះ ត្រង់ចំណុចនេះលោក al-Jubeir និយាយថា ការមិនលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត នឹងមិនធ្វើឲ្យមានការប្រែប្រួលអ្វីឡើយ

សូមជម្រាបថា មុននឹងដាក់បម្រាម អាល្លឺម៉ង់នាំចេញអាវុធទៅអារ៉ាប៊ីសាអូឌីក្នុងតម្លៃ៥៥០លានដុល្លារក្នុងឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត លូកដៃចូលក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែនតាំងតែពីឆ្នាំ២០១៥មក ដោយបើកប្រតិបត្តិការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ និងដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិដឹកនាំដោយប្រធានាធិបតីAbd-Rabbu Mansour Hadi​

បើយោងតាមវិទ្យាស្ថាន SIPRI របស់ស៊ុយអែត អារ៉ាប៊ីសាអូឌីតជាប្រទេសនាំចូលអាវុធច្រើនជាងគេបង្អស់ក្នុងលោកពីឆ្នាំ២០១៤ ដល់២០១៨ដោយចំណាយទឹកប្រាក់ប្រមាណ១៦,ពាន់លានដុល្លារ ក្នុងនោះ,ពាន់លានដុល្លារជាការចំណាយលើអាវុធនាំចូលពីប្រទេសអឺរ៉ុប

គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅយេម៉ែន ដែលមានអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់លូកដៃ នាំឲ្យប្រទេសនេះធ្លាក់ទៅក្នុងវិបត្តិមនុស្សធម៌អាក្រក់បំផុតក្នុងពិភពលោក មនុស្សចំនួនសែននាក់ បានស្លាប់ និងជនស៊ីវិល១២,០០០នាក់ផ្សេងទៀតបាត់បង់ជីវិត កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ​(WFP) ព្រមានពីគ្រោះអាសន្នដែលប្រជាជនយេម៉ែន២៤លាននាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ដោយ៖ស តារា


ចែករំលែក៖