ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៉ី៖ ​យល់ព្រម​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី ​នៅ​ស៊ូដង់ ដែលមាន​សមត្ថភាព​​ផ្ទុក​នាវា​ដោយ​ថាមពលនុយក្លេអ៊ែរ​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី១៦ វិច្ឆិកាថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន យល់ព្រមឲ្យបង្កើតមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ីនៅស៊ូដង់ដែលមានសមត្ថភាពក្នុងការផ្ទុកនាវាដែលដំណើរការដោយថាមពលនុយក្លេអ៊ែរចំពោះមូលដ្ឋានកងទ័ពរបស់រុស្ស៊ីថ្មីនេះ ក្រោយអវត្តមានជាច្រើនឆ្នាំនៅក្នុងតំបន់នេះ នឹងបើកផ្លូវឲ្យប្រទេសមហាអំណាចមួយនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិក

លោក វ្ល៉ាឌីមៀ ពូទីនក្នុងក្រឹត្យដែលនឹងចុះហត្ថលេខាដោយផ្ទាល់ លោកប្រធានាធិបតីរូបនេះ អនុញ្ញាតឲ្យរដ្ឋាភិបាលរុស្ស៊ីលើកជាសំណើក្នុងការបង្កើតមូលដ្ឋានយោធារុស្ស៊ីនៅស៊ូដង់ និងបញ្ជាឲ្យក្រសួងការពារជាតិរុស្ស៊ីចុះហត្ថលេខាជាមួយរដ្ឋាភិបាលស៊ូដង់ដើម្បីឲ្យមូលដ្ឋានយោធានេះលេចចេញជារូបរាង

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយថា ស៊ូដង់ដែលប្រទេសម្ចាស់ផ្ទះ នឹងមិនយកថ្លៃឈ្នួលក្នុងការបង្កើតមូលដ្ឋានយោធានេះឡើយ បន្ថែមពីនេះទៅទៀតរុស្ស៊ីមានសិទ្ធិក្នុងការនាំចូលអាវុធ គ្រាប់កាំភ្លើងនិងសម្ភារចាំបាច់តាមរយៈព្រលានយន្តហោះ និងកំពង់ផែដើម្បីទ្រទ្រង់ដល់មូលដ្ឋានយោធាថ្មីនេះ ចំណែកមូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ីនៅអាហ្វ្រិកនេះ នឹងសាងសាងនៅជាយទីក្រុងព័រស៊ូដង់ នឹងមានសមត្ថភាពផ្ទុកកងទ័ព និងមន្ត្រីយោធាច្រើនជាង៣០០នាក់ ហើយមូលដ្ឋាននេះ នឹងបង្កើនសមត្ថភាពរបស់រុស្ស៊ីក្នុងប្រតិបត្តិការនៅសមុទ្រឥណ្ឌាផងដែរមូលដ្ឋាននេះ មានសមត្ថភាពផ្ទុកនាវាច្រើនជាងគ្រឿង ហើយនឹងប្រើប្រាស់សម្រាប់ការជួសជុល និងផ្គត់ផ្គង់សម្រាប់ប្រតិបត្តិការនាវាជើងទឹករុស្ស៊ី

បើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បញ្ជាក់ថាមូលដ្ឋានយោធានៅស៊ូដង់នេះ នឹងសម្រួលដល់កងទ័ពជើងទឹករុស្ស៊ីសម្រាប់ប្រតិបត្តិការក្នុងសមុទ្រឥណ្ឌា ដោយអនុញ្ញាតឲ្យនាវាធ្វើដំណើរបានរយៈចំងាយឆ្ងាយ លើសពីនេះ រុស្ស៊ីអះអាងថា មូលដ្ឋាននេះនឹងការពារដោយប្រព័ន្ធការពារដែនអាកាសដែលនឹងបង្កើតតំបន់គ្មានការហោះហើររាប់គីឡូម៉ែត្រនៅជុំវិញបន្ទាយ

ជាក់ស្តែងនៅមិនឆ្ងាយពីស៊ូដង់ រុស្ស៊ីក៏មានមូលដ្ឋានដែលមានលក្ខណៈដូចគ្នានេះដែរនៅកំពង់ផែ Tartus ប្រទេសស៊ីរី នៅទីនោះ រុស្ស៊ីមានមូលដ្ឋានទ័ពអាកាស ទ្វីបអាហ្វ្រិកដែលមានប្រទេសចំនួន៥៤ ក្លាយទៅជាទីតាំងយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនដោយសារសម្បូរទៅដោយធនធានរ៉ែ និងអាចជាទីផ្សារដ៏មានសក្ដានុពលសម្រាប់រុស្ស៊ីក្នុងការលក់អាវុធដែរ

សូមជម្រាបដែរថា បណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកមួយចំនួន បានក្លាយទៅជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រទេសមហាអំណាចក្នុងការការពារផលប្រយោជន៍របស់ខ្លួន ក៏ដូចជាពង្រីកឥទ្ធិពលនៅទ្វីបមួយនេះ ព្រោះជាក់ស្តែងវត្តមានរបស់រុស្ស៊ីនៅស៊ូដង់ នឹងបើកផ្លូវឲ្យប្រទេសនេះប្រកួតប្រជែងពង្រីកឥទ្ធិពល ក៏ដូចជាទីផ្សារទល់នឹងចិន និងបារាំង

គួរបញ្ជាក់ថា ជាសញ្ញាពង្រឹងឥទ្ធិពលនៅអាហ្វ្រិក នៅឆ្នាំ២០១៩ រុស្ស៊ីនិងប្រទេសអាហ្វ្រិកចំនួន៤៣ បានបើកកិច្ចប្រជុំកំពូលរុស្ស៊ី​-​អាហ្វ្រិកលើទី នៅទីក្រុង​Sochi ប្រទេសរុស្ស៊ី និងលើកទីនៅអាហ្វ្រិកខាងត្បូងដែលពេលនោះរុស្ស៊ីបានបង្ហាញបណ្តារថ្នាក់ដឹកនាំអាហ្វ្រិកនូវនាវាចម្បាំងដើរដោយថាមពលនុយក្លេអែរ

ដោយ៖ស តារា


ចែករំលែក៖