ព័ត៌មានទាន់ហេតុការណ៍៖

សភា​ថៃ៖ ​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយការទាមទារ​​បាតុករ

ចែករំលែក៖

អន្តរជាតិ៖ កាពីថ្ងៃទី១៧ វិច្ឆិកាម្សិលមិញនេះ សភាថៃ បានបើកកិច្ចប្រជុំពិភាក្សាដេញដោលលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាការទាមទារមួយរបស់ក្រុមបាតុករ បាននាំគ្នាធ្វើបាតុកម្មរាប់សប្ដាហ៍មកនេះដើម្បីសម្រេចថា សំណើណាមួយនឹងត្រូវយកមកពិចារណានៅដំណាក់កាលបន្ទាប់ខណៈនាកិច្ចប្រជុំនេះ នឹងពិភាក្សាលើសំណើកែរដ្ឋធម្មនុញ្ញចំនួន

សូមជម្រាបដែរថា ស្របពេលដែលសភាកំពុងប្រជុំ បាតុករប្រឆាំងបានប៉ះទង្គិចជាមួយប៉ូលីសនៅខាងក្រៅបរិវេណអាគារ ស្របពេលក្រុមគាំទ្ររដ្ឋាភិបាលក៏ជួបជុំក្បែរនោះដែរ

តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាថៃ ត្រូវបោះឆ្នោតយល់ព្រមលើសេចក្តីព្រាងច្បាប់ណាមួយក្នុងចំណោមសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ក្រោយកិច្ចប្រជុំពីរថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃទី១៧ ខែវិច្ឆិកា

ជាក់ស្តែងចំពោះសេចក្តីព្រាងច្បាប់ចំនួនដោយឡែកពីគ្នា ដែលស្នើដោយរដ្ឋាភិបាល និងគណបក្សប្រឆាំងត្រូវបានជជែកគ្នារួចរាល់ហើយតាំងពីខែកញ្ញាមកម្ល៉េះ។ ប៉ុន្តែការបោះឆ្នោតត្រូវបានផ្អាកដោយសារសមាជិកព្រឹទ្ធសភា និងរដ្ឋាភិបាលស្នើបង្កើតគណៈកម្មការដើម្បីសិក្សាពីសេចក្តីព្រាងច្បាប់ទាំងខាងលើ រីឯសេចក្តីព្រាងច្បាប់ទី ស្នើឡើងដោយក្រុមសង្គមស៊ីវិល iLaw ដែលមានអ្នកគាំទ្រចំនួនសែននាក់

បើតាមលោក Wirach Ratanasate តំណាងរាស្ត្របក្សកាន់អំណាចបាននិយាយថា សភា នឹងប្រជុំពិភាក្សា១៤ម៉ោង បន្ទាប់មកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ណាមួយក្នុងចំណោម ខណៈសេចក្តីព្រាងច្បាប់ចំនួនរួមទាំងរបស់ក្រុមសង្គមស៊ីវិល​(iLaw) ផង ក៏ស្នើឲ្យបង្កើតសភាធម្មនុញ្ញដើម្បីសរសេររដ្ឋធម្មនុញ្ញថ្មី

បើតាមកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា គណបក្សប្រឆាំងចំនួនដែលដឹកនាំដោយបក្ស Pheu Thai បញ្ជាក់ពីការគាំទ្រសេចក្តីព្រាងច្បាប់ទាំង ចំណែកបក្សឆ្ពោះទៅមុខ   យកសេចក្តីព្រាងច្បាប់ iLaw មកធ្វើជាសេចក្តីព្រាងច្បាប់គោលក្នុងការពិភាក្សា

គួរជម្រាបថា ខណៈសមាជិកសភាកំពុងជជែកពីសំណើកែរដ្ឋធម្មនុញ្ញ អាគារវិមានសភាវិញ មានការការពារយ៉ាងតឹងតែង និងមានការរឹតត្បិតការចេញចូល ដោយបាតុករទាំងប្រឆាំង ទាំងគាំទ្របានជួបជុំគ្នានៅខាងក្រៅប៉ុន្តែប៉ូលីសទីក្រុងបាងកក បានដាក់កងកម្លាំងចំនួន,៣៥០នាក់ដើម្បីការពារ បន្ថែមពីនេះ ប៉ូលីសថៃថែមទាំងបានរៀបចំផែនការក្នុងការជម្លៀសតំណាងរាស្ត្រក្នុងករណីបាតុករអុកឡុកក្នុងសភាផងដែរ

ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ វិច្ឆិកាម្សិលមិញនេះ បាតុករមួយក្រុមតូចដែលជាក្រុមរាជានិយម បានបង្ហាញខ្លួននៅមុខសភា ដើម្បីប្រឆាំងនឹងការធ្វើវិសោធនកម្មនេះ ក្រុមបាតុករ ក៏មានបំណងសុំឲ្យតុលាការធម្មនុញ្ញផ្អាកដំណើរការវិសោធនកម្មនេះផងដែរ ព្រោះនៅរសៀលថ្ងៃដដែល ខណៈសភាកំពុងប្រជុំប៉ូលីសបង្ក្រាបបាតុកម្មបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលប៉ុនប៉ងទម្លុះរនាំងរបស់ប៉ូលីស

ជុំវិញបញ្ហានេះ ប្រធានសភាថៃ លោក Chuan Leekpai ក៏បានអះអាងថាលោកមិនរំពឹងថា នីតិវិធីក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានរារាំងឡើយដោយបាតុករឡើយ ដោយសំដៅបាតុករ លោកនិយាយថា កុំដាក់សម្ពាធលើតំណាងរាស្ត្រក្នុងការបោះឆ្នោត ហើយយល់ល្អគួរឲ្យតំណាងរាស្ត្របោះឆ្នោតដោយឯករាជ្យដោយ៖ស តារា


ចែករំលែក៖