ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងហាណូយនិងហូជីមិញ​​គឺជាផ្លូវហោះហើរ​មមាញឹកបំផុតលើពិភពលោក​

ចែករំលែក៖

ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ​-១៩​ ​បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើរទាំងអន្តរជាតិនិងក្នុងស្រុក ។ ប៉ុន្តែនៅក្នុងប្រទេសជាច្រើនដែលមិនមាន​ការឆ្លងក្នុងសហគមន៍ មានជើងហោះហើរក្នុងស្រុក​ច្រើន ។ បច្ចុប្បន្នជើងហោះហើរនៅក្នុងប្រទេសវៀតណាមឈរលំដាប់ទីពីរលើពិភពលោកស្តីពីការហោះហើរច្រើនបំផុត។
តាមសារព័ត៌មាន ​OAG Aviation Worldwide Ltd បានផ្សាយថា​ជើងហោះហើរនៅក្នុងស្រុក ចាប់ផ្តើមដំណើរការកាន់តែច្រើន​ ។ ក្នុងចំណោមជើងហោះហើរក្នុងស្រុកដែលមមាញឹកបំផុតលើពិភពលោក គឺស្ថិតនៅក្នុងតំបន់​អាស៊ី​។
កូរ៉េខាងត្បូង​គឺជាប្រទេសដែលមាន ជើងហោះហើរក្នុងស្រុកច្រើនបំផុត​រវាងទីក្រុងសេអ៊ូល ទៅកាន់កោះJeju ។ នៅក្នុងខែវិច្ឆិកា​ មានដល់ទៅ​១,៣លាននាក់ធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក រវាង Jeju – Seoul។ ក្រៅពីនេះនៅមានជើងហោះហើរចំនួន​១០​ ដែល​មមាញឹកបំផុតក្នុងដំណាក់កាលនៃការឆ្លងកូវីដ​-១៩​។​​ ជាមធ្យម​មាន​អ្នកធ្វើដំណើរ​​៤៨​ពាន់នាក់ក្នុងមួយថ្ងៃ​។
ក្នុងចំណោមផ្លូវហោះហើរមមាញឹកបំផុត ​បន្ទាប់ពីទីក្រុង​Jeju – Seoul នៅមានទីក្រុងហូជីមិញ​ និងហាណូយ ឈរលំដាប់ទីពីរលើពិភពលោក​​ដោយមានអ្នកដំណើរ ដល់ទៅ 892.800 នាក់ក្នុងខែវិច្ឆិកា​។​ លំដាប់ទី​៣ គឺ​ ជើងហោះហើរទីក្រុងប៉េកាំង និងសៀងហៃ​ មានអ្នកធ្វើដំណើរ768.184 នាក់​៕ដោយ៖ធី រីណា


ចែករំលែក៖