ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តខ្នាតយក្សយីឌុបភ្លៅប្រាំដឹកជញ្ជូនឈើក្រហមគ្មានច្បាប់អនុញ្ញាត ជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបរថយន្តខ្នាតយក្សយីឌុបភ្លៅប្រាំដឹកជញ្ជូនឈើក្រហមគ្មានច្បាប់អនុញ្ញាត ហើយបើកបរយ៉ាងព្រហើនបំផុត។
សូមបញ្ជាក់ថា៖ ការប្រតិបត្តិការបង្រ្កាបរថយន្តខ្នាតយក្សខាងលើ បានធ្វើឡើងនៅវេលាម៉ោង៩និង៣៩នាទីត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅភូមិ ក្រាំងតាអែក ឃុំ ពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ រាប់វាស់វែងជាមួយខាងជំនាញរដ្ឋបាលព្រៃឈើ។ ដោយករណីឃាត់ខ្លួនអ្នកបើកបរ ឬម្ចាស់ឈើ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយ៕

ដោយ៖ បុឹមពិន


ចែករំលែក៖