ព័ត៌មានទាន់ហេតុការណ៍៖

ញៀនថ្នាំផងខឹងបងថ្លៃស្តីបន្ទោសឲ្យ ចាប់អារ.កក្មួយចញ្ចឹមអាយុ១១ខែដែលមិនដឹងអីស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ចាម៖ អំពេីឃាតកម្មដ៏សាហាវនិងរន្ធត់មួយបានកើតឡើងនៅក្នុងឃុំរអាង ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​ដោយជនល្មេីសបានយកកំបិតខ្វែវទៅអារ.កសម្លាប់ក្មេងយ៉ាងសាហាវព្រៃផ្សៃបំផុត ។ 

ប៉ុន្តែក្រោយកើតហេតុជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ​ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រងសាលាដំបូងខេត្តកំពង់ចាម​ ។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ូ​ នីង​ ហៅ ប៉ូច រស់នៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ។

ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យរូបនេះបានទាញកាំបិតខ្វែវដេញកាប់កម្លាំងនគរបាល និងកម្លាំងប្រជាការពារយើងបណ្តាលឱ្យត្រូវប្រជាការពារម្នាក់ឈ្មោះស្រឺន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម១កាំបិតចំខ្នងរងរបួសជាទម្ងន់។

ចំណែកក្មេងរងគ្រោះដែលត្រូវឃាតកខាងលើនេះអារ.កសម្លាប់ឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ(ត្រូវជាក្មួយចិញ្ចឹម) មានទីលំនៅជាមួយគ្នានឹងឃាតក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានអារ.ក​ក្មេងអាយុ១១ខែនេះប្រាកដមែន​ មូលហេតុដោយសារខ្លួនខឹងបងថ្លៃស្តីបន្ទោសឲ្យ​ និងធ្លាប់ធ្វេីការងារក្រៅប្រទេសបានប្រេីប្រាស់សារធាតុញៀនទៀតផង។ ​

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនល្មេីស​បញ្ជូនទៅអធិការដ្ឋានដេីម្បីកសាងសំណុំរឿង​ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖វណ្ណៈ


ចែករំលែក៖