ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះខេត្ត កំពង់ចាមសហការគ្នាចុះបង្ក្រាបបទល្មេីស នេសាទ នៅចំណុចអាងទឹកអណ្ដូងអាង ស្ថិតនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
កម្លាំងចម្រុះដែលចុះបង្ក្រាបរួមមានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ជំនាញជលផលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំបារាយណ៍ ។
ជាលទ្ធផលបង្ក្រាបបានរួមមាន៖
១-លូស្បៃមុងចំនួន១១មាត់
២-របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ
៣-ចម្រឹងបង្គោលឫស្សី ចំនួន១៦៥ដើម
៤-ចាក់លែងកូនត្រី ចំនួន៣គីឡូក្រាម
ចំពោះវត្ថុតាងដែលរឹបអូសបានខាងលើនេះ កម្លាំងជំនាញចម្រុះ បានកាប់បំផ្លាញចោលនៅកន្លែងកើតហេតុ ដោយមានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ៕ដោយ៖ វណ្ណៈ