ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធមួយគូត្រូវស្លាប់ ក្នុងមួយប៉ព្រិចភ្នែកដោយសារធ្វេសប្រហែសយកដៃសេីមទៅដោតព្រីភ្លេីង ធ្វើឲ្យឆ្លងចរន្តអគ្គិសនី ខណៈអ្នកទាំងពីរនាក់ កំពុងលាងលៀសនៅក្បែរគ្នា ។
ហេតុការណ៍នេះកេីតឡេីងនៅវេលា ម៉ោង៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះទាំងពីរនាក់ ១-ឈ្មោះ ឡាង កុន ភេទប្រុស អាយុ៣០ឆ្នាំ(ប្តី)និង២-ឈ្មោះ ស្រីមុំ ភេទស្រីអាយុ៣១ឆ្នាំ (ប្រពន្ធ) រស់នៅ ភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
យោងតាមកំណត់ហេតុអោយដឹងថាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងកម្លាំងប៉ុស្តិ៍បាលរដ្ឋបាលមេមត់ ចុះទៅដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសពឈ្មោះ ឡាង កុន ភេទប្រុស ឃើញមានស្នាមរលាត់ជើងខាងស្តាំ និងសពឈ្មោះ ស្រីមុំ ភេទស្រី មានស្នាមរលាត់លើដៃខាងស្តាំ ដែលការស្លាប់អ្នកទាំងពីរពុំមានស្លាកស្នាមអ្វីទៀតឡើយ ។
ចំពោះមូលហេតុ ជនរងគ្រោះទាំងពីរនាក់កំពុងលាងលៀសនៅក្នុងផ្ទះខាងក្រោយ ដៃសេីមទៅប៉ះព្រីភ្លេីងទើបបណ្តាលឲ្យឆ្លងចរន្តអរគ្គិសនីឆក់ខ្សែភ្លើងស្លាប់ ។ សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ វណ្ណៈ