ព័ត៌មានទាន់ហេតុការណ៍៖

ជន​សង្ស័យ​៩នាក់​និង​គ្រឿង​ញៀន​ជា​ច្រើន​កញ្ចប់​ត្រូវបានសមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឃាត់ខ្លួន​និងរឹបអូសយក

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ សហការ​ជាមួយ​នឹង​កម្លាំង​ជំនាញ​ខណ្ឌ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩នាក់​រួម​ទាំង​គ្រឿង​ញៀន​ចំនួន​១៦កញ្ចប់​តូច​។

​ហេតុការណ៍នេះកើតឡើងកាល​ពី​វេលាម៉ោង​៣រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវ​អត់​លេខ​ ម្តុំ​ផ្សារ​រន្ទះ​បាញ់​ ភូមិ​១៦​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ។
​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះនៅមិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ គឺ គ្រាន់តែ​ដឹង​ថា​ដកហូត​បាន​ម្សៅក្រាម​ពណ៌សរថ្លា​ចំនួន​១៦កញ្ចប់​តូច​ ដាវ​មួយ​ដេីម​ ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ និង​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុយគី​និច​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IF-1052 មួយគ្រឿង​ ។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ ចំនួន​៩នាក់​នេះ​បាន​ គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​បានរួមសហការ​ជាមួយ​នឹង​កម្លាំង​ជំនាញ​ខណ្ឌ​ចំការមន​ចុះល្បាត​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ ហេីយ​ពេល​នោះ​ក៏ស្រាប់​តែ​ឃេីញ​បុរស​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុុយគី​និច ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IF-1052 នៅ​ផ្លូវ​ សុធារស​ ម្តុំ​កុងតឺន័រ​ថ្មី​ កម្លាំងសមត្ថកិច្ច​ក៏ឃាត់​ដេីម្បី​សុំ​ធ្វើ​ការ​ឆែកឆេរ​ត្រួត​ពិនិត្យ​ តែ​ជនសង្ស័យ​ទាំង​២នាក់​នោះ​មិន​ព្រម​ឈប់​ ក៏បានជិះ​ម៉ូតូ​រត់​គេ​ច​ចូលទៅ​ក្នុង​ម្តុំ​ផ្សារ​រន្ទះ​បាញ់​ ហើយ​ពេល​នោះ​ដែរ​ សមត្ថកិច្ច​បាន​ដេញ​តាម​ដល់​មុខ​ផ្ទះ​ជនសង្ស័យ​ធ្វើឱ្យពួកគេភ័យបាន​ផ្តួល​ម៉ូតូ​ រត់​គេ​ច​ចូលទៅ​ក្នុង​ផ្ទះ​ ទេីប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បានស្នើសុំ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជួយ​ និង​ធ្វើការ​ឆែកឆេរ​ ទីតាំង​ខាង​លើ​ ហើយបានរក​ឃើញ​ម្សៅក្រាម​ពណ៌សរថ្លា​ចំនួន​១៦កញ្ចប់​តូច​ សង្ស័យ​ជា​សារធាតុ​ញៀន​ និង​ដាវ​សាមូរ៉ៃ​១ដេីម​ ព្រម​ទាំង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​មាន​ប្រុស​មាន​ស្រី​ជាបន្ត​បន្ទាប់​ចំនួន​៩នាក់​ទៀតផង។

​ក្រោយ​ពេល​កេីតហេតុ​ បន្ទាប់​ពី​ធ្វើ​ការ​ ឆែកឆេរ​ត្រួត​ពិនិត្យ​រួច​រាល់​ហើយ​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋានគរបាល​ខណ្ឌ​ចំការមន​ដេីម្បី​សាក​សួរ​និង​ចាត់​ការ​បន្តតាមនីតិវិធី៕ ដោយ រ៉ារ៉ា


ចែករំលែក៖