ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខ្ទាតទៅប៉ះម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតធ្វើឱ្យខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមនៅបណ្ដោយផ្លូវលេខ៥១ កែងនិឹងផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាករ៉េង រ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-9989បើកតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានជ្រុលទៅបុករថយន្តម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6231 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹង ហើយរថយន្តបានខ្ទាតទៅប៉ះម៉ូតូធូដេមួយគ្រឿងទៀតបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុហើយបានឲ្យភាគីទាំងបីដោះស្រាយគ្នា ដោយខាងរថយន្តបង្កព្រមចេញសំណងទៅម្ចាស់ម៉ូតូចំនួន ៥០ដុល្លារបញ្ចប់រឿង ចំណែករថយន្តម៉ាស្ដាខាងរថយន្តបង្កព្រមចេញសំណងយករថយន្តទៅជួសជុលឲ្យ៕ជ្រោយពេជ្រ


ចែករំលែក៖