ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យមនុស្ស៤នាក់គាបជាប់ក្នុងរថយន្តរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​វី​អាយ​ភីដឹក​អ្នកដំណើរ​​បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្តស្ទូច​ពេញទំហឹង​បណ្ដាល​ឲ្យ​គាប​ជាប់​មនុស្ស​៤​នាក់រងរបួស​ធ្ងន់​និងស្រាលត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅមន្ទីរពេទ្យ។​
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅម៉ោង ១១និង៣០នាទី​យប់ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​​មុនកើតហេតុគេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរវី​អាយ​ភីរបស់ក្រុមហ៊ុនកាពីតូល​មួយគ្រឿង​​ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ក្នុង​ទិសដៅពី​កើតទៅលិច ខណៈមកដល់​ចំណុចកើតហេតុក៏មានរថយន្តស្ទូច​មួយគ្រឿង​អត់មានស្លាកលេខ បើកតាមផ្លូវជាតិលេខ៦​ក្នុងទិសដៅ​ស្របគ្នា​បម្រុង​នឹង​បត់​ចូល​បុរី​រថយន្តវីអាយភីដឹកអ្នកដំណើរក៏​ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ផ្ទប់​គាប​ជាប់​មនុស្ស​ប្រុស​ស្រី ៤ នាក់រងរបួសធ្ងន់និងស្រាលនៅក្នុងរថយន្ត​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​គាស់​យកចេញ​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។
បន្ទាប់ពីកើតសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ​


ចែករំលែក៖