ក្រុមការងាររៀបចំការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានដាក់លិខិតស្នើទៅរដ្ឋ Wisconsin សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីមានការរាប់សន្លឹកឆ្នោតក៏ពិបាកក្នុងការផ្លាស់ប្តូរលទ្ធផលនោះដែរ ។
គណៈកម្មការរៀបចំការបោះឆ្នោត រដ្ឋ Wisconsinបានបញ្ជាក់ថាទទួលបានប្រាក់៣លានដុល្លារ សម្រាប់ការចំណាយរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋនេះ។
លោកត្រាំ ចាញ់លោកបៃឌិនតែ ២០.៦០០សន្លឹកប៉ុណ្ណោះ ក្នុងរដ្ឋWisconsin។ ទាំងនោះហើយបានជាក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីរាប់សន្លឹកឆ្នោតឡើងវិញក៏មិនអាចផ្លាស់ប្តូរបានដែរដោយចំនួនលើសដល់ទៅជាង២ម៉ឺនសន្លឹកឯណោះ។ តាមច្បាប់ក្នុងរដ្ឋនេះប្រសិនបើមានសំឡេងគាំទ្រលើសក្រោម១ភាគរយគឺមានសិទ្ធិទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញបាន។ ក្នុងរដ្ឋនេះ លោកបៃឌិននាំមុខតែ០,៦ភាគរយប៉ុណ្ណោះ ដូច្នេះលោកត្រាំ មានសិទ្ធិក្នុងការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញដោយប្រាក់ចំណាយលោកត្រាំជាអ្នកទទួលខុសត្រូវ។
កន្លងមករដ្ឋ Wisconsin បានប៉ាន់ប្រមាណឃើញថា ប្រាក់ចំណាយសម្រាប់រាប់សន្លឹកឆ្នោតនៅទូទាំងរដ្ឋ មាន៧,៩លានដុល្លារ ។ ដូច្នេះលោកត្រាំសម្រេចឲ្យរាប់តែប៉ុន្មានតំបន់តែប៉ុណ្ណោះ ។ មកទល់ពេលនេះលោកត្រាំ មិនទាន់ទទួលការបរាជ័យនៅឡើយទេដោយបន្តការតវ៉ានៅរដ្ឋជាច្រើន ដែលអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតបាន៕ដោយ៖ធី រីណា