ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម

ចែករំលែក៖

ខេត្តសៀមរាប៖  សមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅចំនួន ០២កាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។
សមត្ថកិច្ចចុះបង្រ្កាបបានឲ្យដឹងថាការបង្រ្កាបគ្រឿងញៀននេះមាន២គផលដៅគឺគោលដៅទី១៖ នៅចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនអ្នកបើកបរម៉ូតូចំនួន ០៣នាក់។ ជនសង្ស័យទី១.ឈ្មោះ លៃ បូរី ភេទប្រុស ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុងខេត្តសៀមរាប, ទី២.ឈ្មោះ ពិសិទ្ធ មន្នីរក្ស ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ទី៣.ឈ្មោះ សំ សុភ័ក្រ្ត ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាបនិងដកហូតវត្ថុតាងបានរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់០,២ក្រាម (ថ្លឹងទាំងសំបក) និងទូរស័ព្ទដៃចំនួន០២គ្រឿង។

គោលដៅទី២៖ នៅចំណុចលំនៅដ្ឋានស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សំអូន ភេទប្រុស ឆ្នាំកំណើត១៩៧៨ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងករណីនេះដែរសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនប្រភេទម៉ាទឹកកកចំនួន០៦ កញ្ចប់ ស្មើនឹងទំងន់ ៥,២ក្រាម (ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន០២គ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖