ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាមេរិក​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ក្នុងពេលឆាប់ៗ

ចែករំលែក៖

វ៉ាក់សាំង​របស់ក្រុមហ៊ុន​Pfizer ​របស់អាមេរិក​​ នឹងអនុម័តឲ្យប្រើប្រាស់​ជាបន្ទាន់​ក្នុងពេលឆាប់ៗនេះ។ តាមសារព័ត៌មាន Wall Street Journal (WSJ) បានដកស្រង់សេចក្តីប្រកាសរបស់ក្រុមហ៊ុន Pfizer បញ្ជាក់ថា លទ្ធផលធ្វើតេស្ត​ទទួលបាន​ជោគជ័យ​ដល់ទៅ​៩៥ភាគរយ​ទាំងប្រសិទ្ធភាពនិង​សុវត្ថិភាព​។
នៅពេលនេះក្រុមហ៊ុន Pfizer បានស្នើសុំរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុម័តទទួលស្គាល់​វ៉ាក់សាំង​សម្រាប់ប្រើប្រាស់ជាបន្ទាន់​ក្នុងពេលដ៏ខ្លីខាងមុខ​។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Pfizer និង BioNTech ក៏បានដាក់លិខិតទៅកាន់អឺរ៉ុប​ អង់គ្លេស​និងកាណាដាផងដែរ។
នៅពេលនេះ ប្រទេសជាច្រើន ក៏បានជំរុញ​កិច្ចព្រមព្រៀងទិញវ៉ាក់សាំង​ឲ្យបានលឿនបំផុត​។ ប្រទេសជាច្រើនបានកក់ប្រាក់រួចរាល់ដើម្បីទទួលបានវ៉ាក់សាំងឲ្យលឿនបំផុត​ ដើម្បីបញ្ចប់ការឆ្លងរាលដាលកូវីដ​-១៩ ។
បច្ចុប្បន្ន ក្រុមហ៊ុនផលិតឱសថនានាកំពុងប្រជែងគ្នា​ពីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ នៅពេលនេះចិនក៏មាន ៤ប្រភេទវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងចុងក្រោយបង្អស់ ។ ទីក្រុងប៉េកាំង​កំពុងតែ​ពិភាក្សាសាកល្បង ដំណាក់កាលចុងក្រោយ​នៅហ្វុីលីពីន​ ហើយក៏បានសន្យាផ្តល់វ៉ាក់សាំងជូនដល់ប្រទេសក្នុងតំបន់អាស៊ានដែលមាន ដូចជា ម៉ាឡេស៊ី វៀតណាម ឡាវ កុម្ពជា ថៃ និងមីយ៉ាន់ម៉ា​៕ដោយ៖ធី រីណា


ចែករំលែក៖