ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Novak Djokovic ចាញ់កីឡាករ Daniil Medvedev ក្នុងពានរង្វាន់ ATP Finals

ចែករំលែក៖

Novak Djokovic បានបរាជ័យក្នុងការប្រកួតវាយតឺន្នីសវគ្គជម្រុះដែលជាបរាជ័យលើកទី៤នៅឆ្នាំនេះ ខណៈដែលកីឡាករ Daniil Medvedev ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ATP Finals ។ កីឡាករសញ្ជាតិស៊ែប៊ី Novak Djokovic បានទទួលកំហុស២៤ដង និងចាញ់ក្នុងលទ្ធផល៦-៣ និង ៦-៣ នៅទីលានប្រកួតក្នុងទីក្រុងឡុង

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Djokovic វ័យ៣៣ឆ្នាំនៅតែអាចមានសមត្ថភាពសម្រាប់វគ្គ៤ នាក់ចុងក្រោយប្រសិនបើគាត់ឈ្នះការប្រកួតជម្រុះចុងក្រោយរបស់គាត់ជាមួយនឹង Alexander Zverev នៅថ្ងៃសុក្រចំណែក Zverev បានបង្កើនក្តីសង្ឃឹមជាមួយនឹងជ័យជម្នះលើកីឡាករDiego Schwartzman ។

Djokovic បានចូលប្រកួតនេះដោយចាញ់តែ៣ដងប៉ុណ្ណោះក្នុងឆ្នាំ២០២០ នៅពេលដែលគាត់ត្រូវបានខកខានក្នុងកម្មវិធី US Open ពេលចាញ់ Rafael Nadal នៅក្នុងវគ្គផ្តាច់ព្រ័ត្រ French Open ហើយបន្ទាប់មកនៅពេលដែលគាត់ខកចិត្តដោយដោយចាញ់ Lorenzo Sonegoក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្រនៅទីក្រុង Vienna ។ ទោះបីជាមានការប្រកួតដ៏វែងរួមទាំងការប្រកួតមួយដែលមានរយៈពេល៧នាទីបន្ថែម និងការប្រកួតមួយទៀតដែលបានធ្វើដល់ទៅ៥សិតដងក៏ដោយក៏កីឡាករ DaniilMedvedev មិនធុញទ្រាន់ឡើយ ខណៈដែលរូបគេបានផ្តួល ៤-៣ បើទោះបី Djokovic រកបានគ្រាប់បាល់នាំមុខមុនក៏ដោយ

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កីឡាករ DaniilMedvedevដែលមានភាពជឿជាក់ក្នុងនាមជាអ្នកឈ្នះនិយាយថាខ្ញុំប្រាកដថា ខ្ញុំលេងបានល្អបំផុតនោះទេ ប៉ុន្តែការខិតខំរបស់ខ្ញុំគឺជំរុញទឹកចិត្តសម្រាប់ចំពោះមនុស្សគ្រប់គ្នា ខ្ញុំមានទំនុកចិត្ត ខ្ញុំដឹងថាខ្ញុំត្រូវតែឆ្លៀតយកឱកាសរបស់ខ្ញុំហើយវាជាការប្រកួតដ៏អស្ចារ្យសម្រាប់ខ្ញុំ” ៕ដោយ៖ភារៈ


ចែករំលែក៖