ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានជាតិ Zhangjiajie កំពូលភ្នំនេះទទួលភ្ញៀវបាន ៨.០០០ នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

ប្រទេសចិន៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជា បានបង្ហោះលើ Facebook ផ្លូវការ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះថា៖ ឧទ្យានជាតិ Zhangjiajie ភាគកណ្តាលប្រទេសចិន : ក្រោយពីជោគជ័យនៃភាពយន្ត Avatar ( 2009 ) របស់លោក James Cameron ឧទ្យានជាតិ Zhangjiajie បានក្លាយជាកន្លែងទេសចរយ៉ាងល្បីល្បាញ ( ដូចអង្គរវត្តក្រោយរឿង Tomb Raider ដែរ ) ។ តែជាធម្មតាដើម្បីដល់លើកំពូលភ្នំនេះបាន គេត្រូវចំណាយពេលឡើងដោយថ្មើរជើង ៣ ម៉ោង ។ នៅពេលនេះ គេបានតម្លើងជណ្តើរយោង ( Lift ) ដែលអាចអោយគេឡើងទៅដល់កំពូលលើ ( កំពស់ ៣០០ ម៉ែត្រ ) តែក្នុងរយៈពេល ៨៨ វិនាទីតែប៉ុណ្ណោះ ។ បច្ចុប្បន្ន កំពូលភ្នំនេះទទួលភ្ញៀវបាន ៨.០០០ នាក់ក្នុងមួយថ្ងៃ ( មុនកូវីដ-១៩ មានភ្ញៀវ ១៤.០០០ នាក់ក្នុងមួយថ្ងៃ ) ៕

ដោយ៖ សិលា


ចែករំលែក៖