ក្រុមបាតុករដែលខឹងសម្បាបានសម្រុកចូលក្នុងអគាររដ្ឋសភា Guatemala ដើម្បីប្រឆាំងនឹងការអនុម័តច្បាប់កាត់បន្ថយមូលនិធិអប់រំនិងសុខាភិបាល។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលរដ្ឋសភាអនុម័តមូលនិធិដំណាក់កាលឆ្នាំ២០២១ ធ្វើឱ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ដោយសារតែបានកាត់បន្ថយប្រាក់ចំណាយក្នុងវិស័យសំខាន់។
ក្រោយការអនុម័ត មានពលរដ្ឋជាច្រើននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំង។ ក្រុមបាតុករបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលដែលបានផ្តល់អាទិភាព ទៅលើគម្រោងហេរដ្ឋារចនាសម្ព័ន្ធ កសាងដោយក្រុមហ៊ុនស្និទ្ធជាមួយ រដ្ឋាភិបាលដោយមិនបានផ្តោតទៅលើជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រសោះឡើយ ។
ក្រុមបាតុករក៏បានចោទប្រកាន់ រដ្ឋាភិបាលពីបទប្រព្រឹត្តអំពើពុករលួយផងដែរ។ ពលរដ្ឋបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការអនុម័តមូលនិធិ ក៏ដូចជាអំពាវនាវឲ្យថ្នាក់ដឹកនាំលាលែងចេញពីតំណែង។
ក៏ដូចជាប្រទេសផ្សេងទៀតនៅលើពិភពលោកដែរ ប្រទេសហ្គាតេម៉ាឡាបានធ្លាក់នៅក្នុងស្ថានភាពអាក្រក់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។
នៅថ្ងៃទី២១ខែវិច្ឆិកា ក្រុមបាតុករបានសម្រុកចូលអគាររដ្ឋសភា បិទផ្លូវជាច្រើន មិនតែប៉ុណ្ណោះក្រុមបាតុករក៏បានថតវីដេអូ ស្តីពីការដុត អគាររដ្ឋសភាផងដែរ។ កម្លាំងប៉ូលិសជាច្រើនបានសម្រុកទៅទប់ស្កាត់ក្រុមបាតុករដែលបង្កហិង្សា៕ដោយ៖ធី រីណា