ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចជិះកង់ធ្វើដូចរើសសំរាមតាមផ្លូវ រួចគាស់សោទ្វារបងផ្ទះលួចម៉ូតូមួយគ្រឿង និងកង់២គ្រឿងដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្ន ចំពោះក្រុមចោរដែលតែងតែប្រើរូបភាពជិះកង់ធ្វើដូចជាអ្នករើសសំរាមតាមផ្លូវ ប៉ុន្តែពេលម្ចាស់ផ្ទះភ្លេចខ្លួនបានធ្វើសកម្មភាពគាស់ទ្វារផ្ទះរួចចូលលួចទ្រព្យសម្បត្តិផងដែរ។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុករបស់នារីស្រស់ស្អាតម្នាក់ បានបង្ហោះពីករណីចោរចូលមកបើកទ្វារផ្ទះរបស់នាង នៅពេលយប់អធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ ដោយសរសេរខ្លឹមសារថា៖ចោរគាស់ទ្វារយកម៉ូតូ PCX និងកង់២ទៀតយកទៅបាត់។

ប្រភពដដដែលបន្តថា មុនពេលកើតហេតុ គឺជនសង្ស័យបានធ្វើសកម្មភាពជិះកង់ធ្វេីដូចជាអ្នករេីសសំរាម តែធាតុពិតប្រុងនឹងចូលលួចទេសោរធ្វើautoតេលេចុចចោរគាស់បានងាយៗ ។ចំណែកទ្រព្យគ្រាន់តែជារបស់ក្រៅខ្លួនសំណាងវាមិនចូលផ្ទះអាករចូរបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាទីតាំងនៅបឹងកេងកេង ប្អូនខ្ញុំនិយាយមិនច្បាស់របស់របបរយកបានគឺក្រៅផ្ទះមានកង់ ម៉ូតូ helmet មិនមែនក្នុងផ្ទះទេ៕ដោយ៖សហការី


ចែករំលែក៖