ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានអាមេរិក៖ សត្រូវធំបំផុតរបស់លោកត្រាំ គឺចិត្តក្តៅ​(ចរិតឆេវឆាវ) ខ្វះភាពអត់ធ្មត់

ចែករំលែក៖

សារព័ត៌មានអាមេរិកជាច្រើនបានផ្សព្វផ្សាយថា សត្រូវដ៏ធំបំផុតរបស់លោកត្រាំ មិនមានអ្នកណាផ្សេង ឡើយ គឺជាចិត្តឆេវឆាវរបស់លោក​។ ទាំងនោះបានផ្តល់មេរៀនយ៉ាងសំខាន់ដល់មនុស្សជាច្រើន។ នៅពេលមិនអាចរក្សាការអត់ធ្មត់បាន គឺជាការបង្ខំឲ្យយើងធ្វើសកម្មភាពទាំងខ្វះការពិចារណា​។
ចាប់តាំងពីការបោះឆ្នោតរហូតមកទល់ពេលនេះ លទ្ធផល មិនបានដូចការរំពឹងទុក ធ្វើឱ្យលោកត្រាំ​ប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ​ទម្លាក់កំហុស ព្រមទាំងគំរាមកំហែងទៀតផង​។ អត្ថបទរបស់លោកត្រាំដែលបង្ហោះលើបណ្តាញសង្គមក៏ត្រូវបានដកចេញជាបន្តបន្ទាប់ដែរ។
នៅពេលដែលលោកត្រាំកាន់តែខឹង​ រឿងរ៉ាវរឹតតែប្រែប្រួល​បែបអវិជ្ជមានចំពោះរូបលោក​ ហើយនៅពេលដែលលោកត្រាំកាន់តែថ្កោលទោស​គេ លោកកាន់តែខុសច្រើនឡើង។
នៅក្នុងការស្ទង់មតិរបស់NBC News/Wall Street Journal​ ដែលបានសួរថា តើបេក្ខភាពរូបណា ដែលមានអត្តចរិតសមជាប្រធានាធិបតីអាមេរិកជាង? ពលរដ្ឋ​អាមេរិកបានគាំទ្រលោកបៃឌិន ដល់ទៅ​៥៨% ចំណែកលោកត្រាំវិញមានតែ​២៦%ប៉ុណ្ណោះ គឺតិចជាងពាក់កណ្តាល។
សារព័ត៌មានធំៗនៅអាមេរិកបានផ្សាយថា ក្នុងពេលដែលលោកត្រាំ ធ្វើសកម្មភាពដោយមិនមានការអត់ធ្មត់ ចិត្តឆេវឆាវ ​ជំទាស់ជាមួយប្រព័ន្ធបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ … ការណ៍ពិតសត្រូវដែលធ្វើឲ្យលោកត្រាំបរាជ័យគឺជា ខ្លួនលោកផ្ទាល់ ។ កត្តាទាំងនោះហើយ​បានជាមនុស្សជាច្រើន​បានយកលោកត្រាំធ្វើជាមេរៀន ដើម្បីរក្សាការអត់ធ្មត់​ទើបទទួលបាន ជោគជ័យខ្ពស់​ក្នុងសង្គមជាតិ​៕ដោយ៖ធី រីណា


ចែករំលែក៖