ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតជនជាតិចិន២នាក់ ត្រូវសមត្ថកិច្ចបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៩និង០០នាទី នៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយលោកវរសេនីយ៍ទោ ប៉ុន សំអុល ឧត្តមនាយរងការិយាល័យស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០២នាក់ តាមជើងយន្តហោះចេញលេខLQ908 (KOS-CAN) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ។

បើតាមការអះអាងពីមន្រ្តីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ជនជាតិចិនទាំង០២នាក់នេះ រួមមាន៖ ទី១. ឈ្មោះ SHI LIBAO ភេទស្រី អាយុ ៤០ឆ្នាំនិងទី២. ឈ្មោះ XU YING ភេទស្រី អាយុ ៣៤ឆ្នាំ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសបម្រើសេវាផ្លូវភេទ៕

 

ដោយ៖សហការី


ចែករំលែក៖