ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកធុនដ្រាបំពានភ្លេីងស្តុបត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីកឡំប្រឺតាបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
យោងតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1O-0702 ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏បានបេីកឆ្លងភ្លើងស្តុបដែលជាអាទិភាពរបស់ខ្លួន តែបើកឆ្លងមិនទាន់បានប៉ុន្មានម៉ែត្រផងស្រាប់តែមានរថយន្តម៉ាក Toyota Tundra ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AI-7848 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានបើកតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន និងបានបំពានភ្លេីងស្តុបកាត់ពីមុខឡំប្រឺតារបស់គាត់ធ្វេីឲ្យគាត់ចាប់ហ្វ្រ័ងមិនទាន់ក៏បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែគ្មានអ្នកណារបួសធ្ងន់ធ្ងរនោះឡេីយ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ ហេីយភាគីខាងរថយន្តធុនដ្រាមិនបានបេីកគេចទៅណានោះដែរ ដោយបានទាក់ទងឲ្យតំណាងរបស់ខ្លួនដែលចេះភាសាខ្មែរមកសម្របសម្រួលជាមួយភាគីម្ចាស់ឡំប្រឺតារងគ្រោះ ហេីយភាគីទាំងពីរចរចាគ្នាមួយសន្ទុះធំទេីបត្រូវរ៉ូវគ្នា ដោយភាគីរថយន្តធុនដ្រា ព្រមសងថ្លៃខូចខាតទៅលេីភាគីឡំប្រឺតាចំនួន350$ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ