ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ និងនារីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នានៅមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញនារីរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CW-7276 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្លងផ្លូវទៅទិសខាងត្បូង តែឆ្លងបានតែត្រឹមពាក់កណ្ដាលផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-1371 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន ហេីយក៏បុកម៉ូតូធូដេដែលកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីមដួលអូសជិត១០ម៉ែត្ររងរបួសធ្ងន់ រីឯនារីភាគីខាងម៉ូតូធូដេ រងរបួសស្រាល ។
ក្រោយកេីតហេតុ បុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២បានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ឲ្យមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាបណ្ដោះអាសន្ន រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាលនាពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ