ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារត្រូវរថយន្តបុកម៉ូតូ នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង៩និ៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩០-១៩១ រវាងម៉ូតូ១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១E-៣១៩១  ពេលបើកមកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃប៉ះជាមួយរថយន្ត១គ្រឿងមិនទាន់ស្គាល់ម៉ាកនិងអត្តសញ្ញាណ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកភាគីខាងរថយន្តបានបើករត់គេចបាត់ស្រមោល។  បើតាមសមត្ថកិច្ចបញ្ជាក់ថា ភ្លាមៗ ជនរងគ្រោះទាំង២នាក់នៅពុំទាន់ស្គាល់
អត្ដសញ្ញាណនៅឡើយទេ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកគ្រួសារជនរងគ្រោះ ក្នុងនោះអ្នករងរបួសត្រូវបានយកទៅសង្គ្រោះនៅគ្លីនិកឯកជនក្នុងឃុំអូរឧកញ៉ាហេង  និងសមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកបើករថយន្តបង្កហេតុដើម្បីនាំយកមកដោះស្រាយតាមនីតិវិធី៕ឆ្លាម សមុទ្រ


ចែករំលែក៖