ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះមិនមានករណីជំងឺកូវីដ-១៩​ ថ្មីទេ​ និងមិនមានជាសះស្បេីយ​ដែរ

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ២៣ វិច្ឆិកា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ និងមិនមានជាសះស្បេីយ​ទេ​​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣០៦នាក់​ ដដែល​​​ ចំនួនសំរាកពេទ្យ​ ១១នាក់​​ ដដែល​​  និងចំនួនជាសះស្បេីយសរុបចំនួន ២៩៥នាក់​ ដដែល​​ និង ស្លាប់អ្នកគ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំ

បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន២១៩៨៧៨​ ស្មេីនឹង១៣០៨៧​  ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

ដោយ៖ សិលា


ចែករំលែក៖