ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកែច្នៃ និងកសិវប្បកម្ម រវាងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងក្រុមហ៊ុនឯកជន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកែច្នៃ និងកសិវប្បកម្ម រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន ហ៊ុន ទី ខូអិលធីឌី តំណាងដោយលោក WANG ANTONY ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ៊ុន ទី។ អនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកែច្នៃ និងកសិវប្បកម្ម អនុវត្តលើ សុវត្ថិភាពស្បៀងអាហារ និងផលិតផលពាណិជ្ជកម្ម បទដ្ឋាននៃការថែរក្សាគុណភាព និងការរក្សាបាននូវផលិតផល ស្របច្បាប់ និងបទបញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ 

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល សាលាខេត្ត អគ្គនាយកក្រុមហ៊ុន ប្រតិភូក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំធំសាលាខេត្ត៕

ដោយ៖ សិលា


ចែករំលែក៖